លោក អ៊ឹម ឈុនលឹម ក្លាយជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ និពន្ធដោយ : ថ្មីៗ       June-21-2016, 4:24 pm         531

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អ៊ឹម ឈុនលឹម ក្លាយជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​​អតីតរដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​ស្ថាប័ន​កំពូល​នេះ​ជំនួស​លោក ឯក សំអុល ជា​ឯក​ច្ឆ័​ន​ដោយ​សំឡេងគាំទ្រ​៩​សំឡេង​។ នេះ​បើតាម​គេហទំព័រ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​ក្រៅពី​លោក អ៊ឹម ឈុនលឹម ចូលកាន់​តំណែង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ជំនួស​លោក ឯក សំអុល នោះ លោក សំ ព្រហ្មនា អតីត​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដែល​គាំទ្រ​ដោយ​រដ្ឋសភា​នោះ ក៏បាន​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែរ ។ ចំណែក​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ម្នាក់ទៀត  ត្រូវ​ជ្រើស​តែងតាំង​ដោយ​អង្គ​ព្រះមហាក្សត្រ​។​

​នៅ​ព្រឹក​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំ​ពិធី​ទទួល​សមាជិក​ថ្មី​ចំនួន ៣ រូប មក​ជំនួស​តំណែង​សមាជិក​ចាស់​របស់​ស្ថាប័ន​នេះ​ចំនួន ៣ រូប ដែល​ត្រូវផុត​អាណត្តិ​រួមមាន លោក ឯក សំអុល លោក ព្រហ្ម ញាណ​វិចិត្រ និង អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់​ដា​រាវ​ង្ស​។ ការផ្លាស់ប្តូរ​សមាជិក​ចំនួន ៣ រូប សម្រាប់​អាណត្តិ​ទី​៧  គឺ​ចាប់ពី​ឆ្នាំ ២០១៦ ដល់ ឆ្នាំ​២០១៩ ។ សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​៩​រូប គឺ​៣​រូប​ជ្រើសតាំង​ដោយ​រដ្ឋសភា ៣​រូប​ជ្រើសតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​៣​រូប​ទៀត​តែងតាំង​ដោយ​ព្រះមហាក្សត្រ​៕