ព្រោះ​ស្អប់​លោក ដូ​ណា​ល់ ត្រាំ ក្រុមហ៊ុន Apple បដិសេធ​ឧបត្ថម្ភ​សមាជ​បក្ស​សាធារណរដ្ឋ​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-21-2016, 4:55 pm         23

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ព្រោះ​ស្អប់​លោក ដូ​ណា​ល់ ត្រាំ ក្រុមហ៊ុន Apple បដិសេធ​ឧបត្ថម្ភ​សមាជ​បក្ស​សាធារណរដ្ឋ​​ជា​ទម្លាប់​ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក​ផ្តល់​លុយ​ផ្តល់​កាក់​ឧបត្ថម្ភ​ដល់​គណបក្សនយោបាយ​ធំៗ​ក្នុងការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​រាល់​ឆ្នាំ​បោះឆ្នោត​។ ប៉ុន្តែ​ឆ្នាំនេះ​ក្រុមហ៊ុន Apple បាន​ប្រាប់​សមា​ជិប​ក្ស​សាធារណរដ្ឋ​ថា​ខ្លួន​មិន​ឧបត្ថម្ភ​សមាជ​បក្ស​ខែកក្កដា​ខាងមុខ​ទេ ព្រោះ​ក្រុមហ៊ុន​នេះ​មិន​ចូលចិត្ត​សេដ្ឋី ដូ​ណា​ល់ ត្រាំ​។​

​ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក Apple  ផង​នោះបាន​ប្រាប់​ទៅកាន់​បណ្តា​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ថា ខ្លួន​នឹងមិន​ឧបត្ថម្ភ​ថវិកា​ដល់​សមាជ​បក្ស​នៅ​ខែកក្កដា​ខាងមុខនេះ​។  មូលហេតុ​នៃ​ការដក​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គណបក្ស​សាធារណរដ្ឋ​នោះ​ក៏ដោយ​សារ ក្រុមហ៊ុន​ទាំងនោះ មិន​ពេញចិត្ត​សកម្មភាព ពាក្យសម្តី​គំរោះគំរើយ​ខ្វះ​ការគិត និង​នយោបាយ រើសអើង​ពូជសាសន៍​និង​សាសនា​របស់លោក ដូ​ណា​ល់ ត្រាំ​នេះឯង​។​

​យោងតាម​សារព័ត៌មាន​អាមេរិក Politico មិនមែន​តែ​ក្រុមហ៊ុន Apple មួយ​ទេ ដែល​បដិសេធ​ការ​ផ្តល់ជំនួយ និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​បក្ស​សាធារណរដ្ឋ សូម្បីតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេងទៀត​ដូចជា Wells Fargo, Hewlett Packard, Ford, Motorola, UPS, JPMorgan និង Walgreens​ក៏​ដកខ្លួន​មិន​ផ្តល់ជំនួយ​ជា​សម្ភារៈ​និង​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ក្នុង​សមាជ​បក្ស​ដែរ​។​

​កាលពី​បោះឆ្នោត​ឆ្នាំ ២០០៨ ក្រុមហ៊ុន Apple បាន​បរិច្ចាក​កុំព្យូទ័រ​ក្នុងតម្លៃ​ប្រហែល ១៤​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​គណបក្ស​ទាំងពីរ​ក្នុងពេល​សមាជ​។ ប៉ុន្តែ​គេ​មិនដឹង​ច្បាស់​ថា ក្រុមហ៊ុន Apple ឈប់​គាំទ្រ​តែ​បក្ស​សាធារណរដ្ឋ និង​បន្ត​នៅ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ឬ​យ៉ាងណា​ឡើយ​។ 

 តាមពិតទៅ​មាន​ហេតុផល​ច្រើន​ទៀត ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន បច្ចេកវិទ្យា​ដ៏​ធំ​មួយ​នេះ​ឈប់​ចំណាយលុយ​គាំទ្រ​គណបក្ស​សាធារណ​ដ្ឋ ក្រៅពី ស្អប់​សកម្មភាព​និង​ពាក្យសម្តី​រើសអើង​របស់​សេដ្ឋី ដូ​ណា​ល់ ត្រាំ​។ ហេតុផល​ទាំងនោះ​គឺ​ការរិះគន់​របស់​ដូ​ណា​ល់ ត្រាំ ចំពោះ​ការធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​បាត់បង់​ការងារ​និង ការគំរាមកំហែង​សន្តិសុខ​ជាតិ​ក្នុង​រឿង​ជម្លោះ​ដោះ​លេខ​កូត​ទូរ​សព្ទ​រវាង​ក្រុមហ៊ុន Apple និង​ភ្នាក់ងារ FBI​។  ហើយ​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើពហិកា​ចំពោះ​ផលិតផល​ក្រុមហ៊ុន Apple ក្រោយ​មាន​បញ្ហា​ជម្លោះ​ក្តីក្តាំ​ខាងលើ​៕