របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ

ពេលមករដូវ គឺជាវេលាដ៏លំបាកសម្រាប់ស្រីៗ គឺពិបាកទាំងការស្លៀកពាក់ ដើរហើរ ធ្វើអនាម័យ ហើយថែមទាំងមានការឈឺចុកចាប់ទៀតផង។ អំឡុងពេលនេះ តម្រូវឲ្យស្រ្តីមានការអត់ធ្មត់ និងធ្វើអនាម័យឲ្យបានជាប្រចាំ។

របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ

ដើម្បីទទួលបានអារម្មណ៍ស្រស់ថ្លា និងមានសុខភាពល្អ ស្រីៗត្រូវតែអនុវត្តតាមវិធីសាស្រ្តថែទាំខ្លួនខាងក្រោមនេះ៖

១.ជ្រើសរើសផលិតផលត្រឹមត្រូវដើម្បីរក្សាអនាម័យ
ស្រ្តីគ្រប់រូបមានសិទ្ធិជ្រើសរើសប្រភេទសំឡីអនាម័យទៅតាមចំណូលចិត្តរបស់ខ្លួនដើម្បីប្រើប្រាស់ពេលមករដូវ។ អ្វីដែលសំខាន់នោះគឺត្រូវធ្វើឲ្យប្រាកដថា អ្នកប្រើផលិតដែលមានគុណភាព។

២.ប្តូរសំឡីអនាម័យទៅតាមពេលកំណត់
មិនត្រូវប្រើប្រាស់សំឡីមួយរយៈពេលយូរនោះទេព្រោះវាអាចបង្កបញ្ហាដល់ស្បែក ឬឆ្លងរោគផ្សេងៗ។ ត្រូវធ្វើឲ្យប្រាកដថាអ្នកដូរសំឡីឲ្យបានតាមពេលកំណត់ ។ ពេលដ៏ត្រឹមត្រូវក្នុងការប្តូរសំឡីនោះគឺរាល់៦ម៉ោងម្តង ឬតិចជាងនេះអាស្រ័យទោះលើបរិមាណ ឈាមរដូវ។

៣.សម្អាតប្រដាប់ភេទឲ្យបានត្រឹមត្រូវ
ឈាមរដូវអាចហូរទៅកន្លែងផ្សេងៗ ដែលចាំបាច់ត្រូវតែសម្អាតឲ្យបានប្រុងប្រយ័ត្ន និងទៀងទាត់នៅពេលអ្នកដូរសំឡីអនាម័យ។ វាក៏ជួយមិនឲ្យមានក្លិនមិនល្អផងដែរ។

៤.កុំប្រើសាប៊ូ ឬផលិតផលសម្អាតផ្សេងទៀត
នៅក្នុងទ្វារមាសស្រ្តីមានបាក់តេរីល្អៗ ដែលមានមុខងារសម្អាតដោយខ្លួនឯង។ នៅពេលដែលអ្នកប្រើសាប៊ូ វាអាចបណ្តាលឲ្យបាក់តេរីទាំងនោះស្លាប់។ ជម្រើសដ៏ល្អ គួរប្រើទឹកក្តៅឧណ្ហៗដើម្បីសម្អាត។ ទោះយ៉ាងណា អ្នកអាចប្រើសាប៊ូសម្រាប់លាងសម្អាតផ្នែកខាងក្រៅបាន។

៥. ចេះវិធីសម្អាត និងងូតទឹកឲ្យបានទៀងទាត់
ត្រូវប្រាកដថាអ្នកសម្អាតពីផ្នែកខាងទ្វារមាសទៅខាងក្រោយជានិច្ច ព្រោះបើសម្អាតបញ្ច្រាស់ អាចនាំបាក់តេរីមកក្នុងទ្វារមាសដែលធ្វើឲ្យឆ្លងមេរោគ។ ការងូតទឹកមិនត្រឹមតែអាចសម្អាតខ្លួនប្រាណអ្នកប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអារម្មណ៍ស្រស់ថ្លានិងជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ។

៦.ចំណីអាហារ
អំឡុងពេលមករដូវស្រ្តីត្រូវបាត់បង់ជាតិដែក និងកាល់ស្យូម ដូច្នេះត្រូវបរិភាគអាហារឲ្យបានគ្រប់គ្រាន់ ដោយជ្រើសរើសអាហារដែលសម្បូរវីតាមីន ដើម្បីជៀសវាងបាននូវភាពស្លេកស្លាំង។

របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ

៧.ប្រើថ្នាំបំបាត់ការឈឺចាប់ជាជំនួយ

នៅមុនពេលមករដូវ ស្ដ្រីមួយចំនួនមានអាការចុកពោះ ឈឺក្បាល ឈឺតាមសាច់ដុំជាដើម។ ជាអាការៈទាំងនេះវានឹងបាត់ទៅវិញនៅក្រោយពេលមករដូវរួចដោយឯងៗ។ក្នុងករណីដែលពុំអាចទ្រាំទ្របានអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីប្រើថ្នាំបំបាត់ការឈឺចាប់ជាជំនួយ។

សូមណែនាំសំឡីអនាម័យ ហ៊ីប៊ី (Hibis) ជាផលិតផលរបស់តៃវ៉ាន់ មានច្រើនជម្រើស និងមានលក្ខណៈពិសេស៧យ៉ាង ៖
-ការរចនាថ្មី សន្លឹកមានភាពទន់ហើយស្ងួត
-ស្លាបរបស់សំឡីទន់ស្វិត រក្សាស្បែកមិនឲ្យរលាក ឬកន្ទួល
-មានស្រទាប់ស្រូបយកបានយ៉ាងល្អវិសេស និងថែមទាំងមាន “ ប៉ូលីមែរ “ជួយការពារអនាម័យ បានយ៉ាងប្រសើរជាងមុន
-មានការរចនាជាលក្ខណៈ3Dពិសេសអាចទប់ស្កាត់ការត្រឡប់លេចធ្លាយ
-Premium សន្លឹកខ្យល់ផ្តល់នូវចលនាឈាមរត់ត្រឡប់មកវិញនៃជាតិសំណើមបានល្អប្រសើរ
-Herbal ផ្តល់នូវសំណើម ដើម្បីរក្សាស្បែក ត្រជាក់ស្រួល និងមានផាសុកភាពបំផុត
-មានសារធាតុរុក្ខជាតិ(Liner) ថែមទាំងមានក្លិនក្រអូបនៃផ្កា “ហ៊ីប៊ី”

របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ

សំឡីអនាម័យ ហ៊ីប៊ី ជាជម្រើសដ៏ល្អបំផុតសម្រាប់ស្រ្តីគ្រប់រូប ធ្វើឲ្យស្រ្តីទាំងឡាយអស់កង្វល់!

ទំនាក់ទំនងទិញ ឬសាកសួរព័ត៌មាន តាមរយៈលេខទូរសព្ទ៖ 015 66 62 02,Facebook:HIBIS Cambodia .

របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ

ប្រភព៖ sabay

  • របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:សុខភាព
Tags: