យុវជនអង់គ្លេសឆក់កាំភ្លើងពីប៉ូលិសទៅធ្វើឃាតលោកដូណាល ត្រាំ

យុវជនអង់គ្លេស ម្នាក់ត្រូវបញ្ជូនទៅកាន់តុលាការដោយសារតែបានដក់កាំភ្លើងពីប៉ូលិស ដើម្បីទៅធ្វើឃាត មហាសេដ្ឋី ដែលជាបេក្ខភាពប្រធានាធិបតីដូណាល ត្រាំ នៅពេលដែលលោកឃោសនាបោះឆ្នោត ។

យុវជនអង់គ្លេសឆក់កាំភ្លើងពីប៉ូលិសទៅធ្វើឃាតលោកដូណាល ត្រាំ

សារព័ត៌មាន Daily Mail បានដកស្រង់សម្តីប៉ូលិសអាមេរិកបានឲ្យដឹងថា លោក Michael Sandord អាយុ២០ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុង Las Vegas ក្រោយពេលព្យាយាមចូល ទៅកៀកប៉ូលិសស្នើសុំឲ្យចូលទៅកៀកបេក្ខភាពប្រធានាធិបតីត្រាំ នៅពេលនោះ បុរសរូបនេះបានឆក់កាំភ្លើងប៉ូលិស តែមិនបានសម្រេច ។

ក្រោយពេលចាប់ខ្លួនលោក Sandord បានសារភាពថា ខ្លួនមានគម្រោងបាញ់សម្លាប់លោកត្រាំ រយៈពេលមួយឆ្នាំកន្លងមកហើយ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះយុវជនខាងលើបានរៀនបាញ់កាំភ្លើងជាបន្តបន្ទាប់ ដើម្បីអាចធ្វើឃាតលោកត្រាំបាន ។

តុលាការរដ្ឋ Nevada កាលពីថ្ងៃទី២០ ខែមិថុនា បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់ជនជាប់ចោទខាងលើ ដោយខ្លាចជននេះបង្កការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រងដទៃទៀត ។

ក្នុងពេលជាមួយគ្នានោះដែរ មេធាវីការពារក្តី ឲ្យលោក Sandord បានបញ្ជាក់ថា កូនក្តីរបស់ខ្លួន មានជំងឺដោយមិនដឹងថា សកម្មភាពខាងលើរបស់ខ្លួន ថាជាបទល្មើសនោះឡើយ ។

ម្តាយរបស់ Sandord បានសារភាពថា កាលពីនៅតូច កូនរបស់គត់បានធ្លាប់ទៅព្យាបាល ជម្ងឺម សរសៃប្រាសាទ ។ តាមរបាយការណ៍របស់តុលារការ យុវជនខាងលើបានមករសនៅអាមេរិក ហើយកំពុងតែអត់ការងារធ្វើ ។ បើទោះបីជាមានអការៈជំងឺបែបនេះក្តី តែអាចនឹងត្រូវផ្តន្ទាទោសជាប់គុក ១៨ខែផងដែរ ៕ ម៉ែវ សាធី
យុវជនអង់គ្លេសឆក់កាំភ្លើងពីប៉ូលិសទៅធ្វើឃាតលោកដូណាល ត្រាំ

យុវជនអង់គ្លេសឆក់កាំភ្លើងពីប៉ូលិសទៅធ្វើឃាតលោកដូណាល ត្រាំ

យុវជនអង់គ្លេសឆក់កាំភ្លើងពីប៉ូលិសទៅធ្វើឃាតលោកដូណាល ត្រាំ

យុវជនអង់គ្លេសឆក់កាំភ្លើងពីប៉ូលិសទៅធ្វើឃាតលោកដូណាល ត្រាំ

ប្រភព៖ nokorwatnews

  • យុវជនអង់គ្លេសឆក់កាំភ្លើងពីប៉ូលិសទៅធ្វើឃាតលោកដូណាល ត្រាំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: