​នារី​​ដែល​បាត់​ខ្លួន​​ពីរ​​ថ្ងៃ​ត្រូវ​គេ​ប្រទះ​ឃើញ​ចងក​​សម្លាប់​ខ្លួន ​នៅ​តំបន់​ព្រៃ​អង្គរ​

ខេត្តសៀមរាប៖ ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹង នៅរសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៦នេះថា ស្ត្រីដែលបានបាត់ខ្លួន២ថ្ងៃកន្លងមក ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួន នៅព្រៃអង្គរ នៅតំបន់អង្គរ ខេត្តសៀមរាប ត្រង់ចំណុចផ្លូវទៅអង្គរវត្ត។

​នារី​​ដែល​បាត់​ខ្លួន​​ពីរ​​ថ្ងៃ​ត្រូវ​គេ​ប្រទះ​ឃើញ​ចងក​​សម្លាប់​ខ្លួន ​នៅ​តំបន់​ព្រៃ​អង្គរ​

នារីដែលគេត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននោះ មានឈ្មោះ ងួន មន្នីរ័ត្ន អាយុ២០ឆ្នាំ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងពិនិត្យ តើថាជាករណីចងកសម្លាប់ខ្លួនឬជាករណីឃាតកម្ម។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ មានសារពីប្អូនស្រីម្នាក់ បានផ្ញើមកកាន់គេហទំព័រ Kqube News ដោយប្រកាសរកប្អូនស្រីរបស់នាង ដែលបានបាត់ខ្លួនពីផ្ទះរយៈពេលពីរថ្ងៃហើយ។

ខាងក្រោមនេះ ជាសាររបស់ប្អូនស្រីម្នាក់ខាងលើ៖ “ដោយសារតែញ៉ុមបានបាត់ប្អូនស្រីអស់រយៈពេល២ថ្ងៃ មិនឃើញមកផ្ទះ! ! យ៉ាងណាមិញ ខ្ញុំសូមសំណូមពរបងជួយបង្ហោះអោយញ៉ុមផងដោយគិតថា មានតែម្ចាស់ page ពត៌មានទេដែលអាចលាតត្រដាងពត៌មានបានយ៉ាងលឿន! ! #នាងខ្ញុំបានបាត់ប្អូនស្រីដែលមានរូបរាងដូចខាងក្រោម៖

“នាងមានឈ្មោះ មន្នី រត្ន័ អាយុ២០ឆ្នាំ ដែលរស់នៅស្ថិតនៅក្នុងខេត្ត សៀមរាប អស់រយៈពេល២ថ្ងៃហើយ បើគិតចាប់មកដល់ពេលនេះ មិនឃើញមកផ្ទះវិញទេ ដោយកើតក្តីព្រួយបារម្ពចំពោះក្រុមគ្រួសារនិងរូបនាងខ្ញុំផ្ទាល់ ដែលត្រូវជាបង សូមសំនូមពរអោយបងប្អូនជួយស្វែងរកផងរឺ បើសិនជាឃើញភិនភាគខាងក្រោម សូមជួយទំនាក់ទំនងខ្ញុំផ្ទាល់តាមលេខទូរសព្ទ័: 068916969 /069796321 សូមអរគុណយ៉ាងអនេកចំពោះបងប្អូនខ្មែរទាំងអស់គ្នា! ! ! “៕

​នារី​​ដែល​បាត់​ខ្លួន​​ពីរ​​ថ្ងៃ​ត្រូវ​គេ​ប្រទះ​ឃើញ​ចងក​​សម្លាប់​ខ្លួន ​នៅ​តំបន់​ព្រៃ​អង្គរ​
​នារី​​ដែល​បាត់​ខ្លួន​​ពីរ​​ថ្ងៃ​ត្រូវ​គេ​ប្រទះ​ឃើញ​ចងក​​សម្លាប់​ខ្លួន ​នៅ​តំបន់​ព្រៃ​អង្គរ​

​នារី​​ដែល​បាត់​ខ្លួន​​ពីរ​​ថ្ងៃ​ត្រូវ​គេ​ប្រទះ​ឃើញ​ចងក​​សម្លាប់​ខ្លួន ​នៅ​តំបន់​ព្រៃ​អង្គរ​
ប្រភព៖ kqube

  • ​នារី​​ដែល​បាត់​ខ្លួន​​ពីរ​​ថ្ងៃ​ត្រូវ​គេ​ប្រទះ​ឃើញ​ចងក​​សម្លាប់​ខ្លួន ​នៅ​តំបន់​ព្រៃ​អង្គរ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: