អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?

ក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ នឹងត្រូវប៉ះក្រុមអៀរឡង់ខាងជើង ក្នុងការប្រកួត Euro 2016 វគ្គសន្សំពិន្ទុលើកចុងក្រោយ ក្នុងពូល C នាកីឡដ្ឋាន Parc des Princes ទីក្រុងប៉ារីស វេលាម៉ោង១១:០០នាទីយប់នេះ។

អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?ក្រុមជម្រើសជាតិអាល្លឺម៉ង់

ឆ្លងកាត់២ប្រកួតកន្លងមក អាល្លឺម៉ង់ ឈ្នះ១ ស្មើ១ មាន៤ពិន្ទុ ឈរលើកំពូលតារាង ខណៈដែលអៀរឡង់ខាងជើង ឈ្នះ១ ចាញ់១ មាន៣ពិន្ទុស្ថិតនៅលេខ៣។ ដូច្នេះចាំមើលថា យប់នេះក្រុមណា នឹងរកបាន៣ពិន្ទុដ៏សំខាន់នេះ?

ប្រវត្តិជួបគ្នា និងស្ថិតិ៖

– អាល្លឺម៉ង់ ជាក្រុមឈ្នះពាន Euro ច្រើនជាងគេ ៣ដងនៅឆ្នាំ (១៩៧២, ១៩៨០, ១៩៩៦) ស្មើអេស្ប៉ាញ ខណៈដែលអៀរឡង់ខាងជើង ទើបតែឡើងលេង Euro លើកដំបូងទេ។

– ជួបគ្នា១៤ដងចុងក្រោយ អាល្លឺម៉ង់ឈ្នះអៀរឡង់ខាងជើង៨ដង (ស្មើ៤ ចាញ់២)។ ជួបគ្នា៤ដងចុងក្រោយ អាល្លឺម៉ង់ឈ្នះទាំង៤ដង ស៊ុតបាន១៤គ្រាប់ របូតតែ២គ្រាប់ប៉ុណ្ណោះ។

– នេះជាការជួបគ្នាលើកដំបូងក្នុងពានរង្វាន់ធំ បើគិតតាំងពី World Cup ឆ្នាំ១៩៥៨មក ខណៈដែលពេលនោះ ក្រុមទាំង២បានបញ្ចប់លទ្ធផលស្មើគ្នា ២-២។អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?Michael O’Neill គ្រូបង្វឹកអៀរឡង់ខាងជើង

Michael O’Neill គ្រូបង្វឹកអៀរឡង់ខាងជើង៖ “នេះជាការប្រកួតដ៏តានតឹងមួយ ព្រោះយើងត្រូវការពិន្ទុចាំបាច់។ បើយើងអាចរកបាន ៣ពិន្ទុ ឬ១ពិន្ទុ យើងនឹងមានឱកាសឡើងទៅវគ្គ១៦ក្រុម។ យើងត្រូវតែលេងឲ្យបានល្អបំផុត ដូចពេលដែលយើងយកឈ្នះលើអ៊ុយក្រែន ២-០ យ៉ាងដូច្នោះដែរ”។

សម្ដីគ្រូបង្វឹក៖

អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?Thomas Schneider ជំនួយការគ្រូបង្វឹកអាល្លឺម៉ង់

Joachim Löw គ្រូបង្វឹកអាល្លឺម៉ង់ បានអវត្តមានពីសន្និសីទសារព័ត៌មានម្សិលមិញ ដោយសារផ្ដាសសាយ ប៉ុន្តែជំនួយការរបស់លោក Thomas Schneider បាននិយាយថា៖ “យើងតែងតែចង់បញ្ចប់ទៅដោយឈរលើកំពូលតារាង ហើយយើងគោរពដៃគូរបស់យើង។ អៀរឡង់ខាងជើង ពួកគេលេងវគ្គជម្រុះបានយ៉ាងអស្ចារ្យ និងអាចជាប់ដល់វគ្គនេះ ដូច្នេះពួកគេមិនចង់បានត្រឹមចំណាត់ថ្នាក់លេខ៣ល្អបំផុតឡើយ”។

ជើងកីឡាករ៖

អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?សកម្មភាពក្រុមអៀរឡង់ខាងជើង ហ្វឹកហាត់

អៀរឡង់ខាងជើង ពុំមានបញ្ហាកីឡាករណារបួស ឬជាប់ពិន័យទេ។ ដូច្នេះ១១នាក់ដំបូងរបស់ពួកគេអាចជា៖ McGovern; Hughes, McAuley, Cathcart, J Evans; Ward, C Evans, Davis, Norwood, Dallas; Washington។

អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?សកម្មភាពក្រុមអាល្លឺម៉ង់ ហ្វឹកហាត់

រីឯអាល្លឺម៉ង់ ក៏ពេញជើងដូចគ្នា ប៉ុន្តែ Jerome Boateng, Sami Khedira និង Mesut Ozil នឹងជាប់ពិន័យ១ប្រកួត បើបានកាតលឿង១ទៀត ក្នុងប្រកួតយប់នេះ។ ១១នាក់ដំបូងរបស់ម្ចាស់ជើងឯក World Cup 2014 អាចជា៖ Neuer; Höwedes, Boateng, Hummels, Hector; Kroos, Khedira; Özil, Götze, Schürrle; Müller។

ព្យាករគូនេះគឺ៖ អៀរឡង់ខាងជើង ០-២ អាល្លឺម៉ង់ , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

*យប់នេះក៏មានការប្រកួត៣គូទៀតផងដែរ៖

– អ៊ុយក្រែន vs ប៉ូឡូញ (ម៉ោង១១:០០យប់)
– ក្រូអាត vs អេស្ប៉ាញ (ម៉ោង០២:០០រំលងអាធ្រាត្រ)
– សាធារណរដ្ឋឆេក vs ទួរគី (ម៉ោង០២:០០រំលងអាធ្រាត្រ)៕

ប្រភព៖ sabay

  • អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: