ប្រធាន​បទសំខាន់ៗ​តិច​មិន​ទាន់​ដឹង​​​ Barcamp បាត់ដំបង​ចុង​សប្ដាហ៍​នេះ!

បារខែមបាត់ដំបង​ចុង​សប្តាហ៍​នាំ​ការ​រៀបចំ​​ដើម្បី​លើកកម្ពស់​ដល់​វិស័យអប់រំទេសចរណ៍បច្ចេកវិទ្យានិងអាជីវកម្មតាមរយៈការធ្វើ បទបង្ហាញ​ពី​វាគ្មិន​​ជំនាញ និង​មាន​ការ​ការតាំង ពិព័រណ៍ស្នាដៃនិង ផលិតផលបច្ចេកវិទ្យា ការពិភាក្សានិង​ការ​ជជែក​គ្នា​ជាច្រើនទៀត។

 

ប្រធាន​បទសំខាន់ៗ​តិច​មិន​ទាន់​ដឹង​​​ Barcamp បាត់ដំបង​ចុង​សប្ដាហ៍​នេះ!

 

សិក្ខាសាលាថ្នាក់ជាតិនេះនឹងប្រារព្ធឡើងនៅថ្ងៃទី ២៥-២៦ មិថុនា ឆ្នាំ២០១៦ ទីតាំងនៅក្នុងសាកលវិទ្យាល័យ បាត់ដំបង ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ ល្ងាច ដែលរៀបចំដោយក្រុមការងារស្ម័គ្រចិត្តបារខែមកម្ពុជា គាំទ្រដោយក្រសួងអប់រំ យុវជន និង កីឡាស្ថិតក្រោមប្រធានបទរួម “បច្ចេកវិទ្យា និង ទេសចរណ៍” ដែលផ្តោត លើប្រធានបទធំៗ ២៥ ទាក់ទងបច្ចេកវិទ្យា ទេសចរណ៍ អាជីពការងារ និង សហគ្រិនភាព។

 

ប្រធាន​បទសំខាន់ៗ​តិច​មិន​ទាន់​ដឹង​​​ Barcamp បាត់ដំបង​ចុង​សប្ដាហ៍​នេះ!

 

@ប្រធានបទទាំង ២៥ ដែលនឹងត្រូវយកមកបង្ហាញដោយវាគ្មិនរួមមាន៖

 

1. ហានិភ័យទាំង ៥ នៅពេលបើកដំណើរការអាជីវកម្មដំបូង

2. ការប្រឈម និងឱកាសក្នុងការចាប់ផ្ដើមអាជីវកម្មជាមួយនឹងវិស័យបច្ចេកវិទ្យា

3. ព័ត៌មានលើអ៊ីនធឺណិតសម្រាប់អានបន្ថែមចំណេះដឹង អាជីវកម្ម និង ទីផ្សារ

4. កំហុសទាំង ៥ គួរជៀសវាងពេលមានគំនិតផ្ដួចផ្ដើមអាជីវកម្ម (Startup)

5. រៀនពីបច្ចេកទេសមូលដ្ឋាន និង វិធីសាស្ត្រនៃការថតរូប

6. រៀនផលិតវីដេអូតាមរយៈទូរសព្ទដៃ

7. សក្ដានុពលវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ចនៅខេត្តបាតដំបង

8. ទិកនិចក្នុងការលក់បន្ទប់សណ្ឋាគារតាមភា្នក់ងារទេសចរណ៍លើអនឡាញ – The Potential of Online Sales (OTAs) for Hotels

9. តើ Google My Business ជួយអាជីវកម្មអ្នកយ៉ាងដូចម្ដេច?

10. បដិសណ្ឋារកិច្ច និង ឥរិយាបទធ្វើការតាមបែបជប៉ុន

11. ការបង្កើត Javascript Apps ជាមួយ “Meteor” (Web, Mobile និង Desktop)

12. របៀបគ្រប់គ្រងព័ត៌មានអាជីវកម្មលើ Google Search និង Map ដើម្បីទាក់ទាញអ្នកទេសចរណ៍

13. តាមប្រមាញ់អាហារូបករណ៍- ព័ត៌មានលើអ៊ីនធឺណិតនិងការត្រៀមខ្លួន

14. របៀបប្រើប្រាស់ការផលិតផែនទី និងទាញយកទិន្នន័យពីអង្គការអូឌីស៊ី

15. ការបង្ហាញពីភាពសំខាន់នៃការធ្វើឲ្យព័ត៌មានក្លាយជារូបភាពមើលឃើញ- Data Visualization

16. បង្កើនចំណេះដឹងរបស់អ្នកតាមរយៈការប្រើប្រាស់ Khmer Academy

17. របៀបដៅទីតាំងអាជីវកម្មចូលក្នុងផែនទី Google ដើម្បីផ្សាយទៅកាន់អតិថិជនជុំវិញពិភពលោក

18. ការងារស្ម័គ្រចិត្ត និង ថាមពលនៃការផ្លាស់ប្ដូរ

19. ទំនាក់ទំនងសាធារណៈ – Public Relations

20. ធនធានលើបណ្ដាញអ៊ីនធឺណិតសម្រាប់និស្សិត សាកលវិទ្យាល័យ

21. កម្មវិធីបិទ-បើកភ្លើងតាមអ៊ីនធឺណិតបានទូទាំង ពិភពលោក

22. ក្ដារចុចលក្ខណៈ ខ្មែរ-Khmerism Keyboard Layout

23. Plan your website from Blogging to eCommerce. Why & How?

24. របៀបគ្រប់គ្រងព័ត៌មានអាជីវកម្ម លើ Google Search និង Map ដើម្បីទាក់ទាញអ្នកទេសចរណ៍

25. អត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ដាញសង្គម Facebook, Twitter, Linkedin

 

បារខែម គឺជាព្រឹត្តិការណ៍សង្គមទាក់ទងនឹងបច្ចេកវិទ្យា អាជីវកម្ម ប្រចាំឆ្នាំធំជាងគេក្នុងស្រុកដែលត្រូវបានរៀបចំឡើងក្រោម កិច្ច​សហការ​រវាង​វិស័យ​​សង្គមស៊ីវិល វិស័យឯកជន រួមជាមួយស្ថាប័នរដ្ឋាភិបាល ដែលប្រមូលផ្ដុំការជួបជុំក្រុម អ្នកជំនាញបច្ចេកវិទ្យា អ្នកជំនាញច្នៃប្រឌិត ទេសចរណ៍ សហគ្រិនវ័យក្មេង អង្គការ សង្គម ស៊ីវិល ថ្នាក់ដឹកនាំ និងម្ចាស់អាជីវកម្ម សាស្ត្រាចារ្យ សិស្ស និង និស្សិតដើម្បី​ចែករំលែក​ចំណេះដឹង​ថ្មីៗ និងបទពិសោធន៍នានាក្នុងវិស័យបច្ចេកវិទ្យា ទេសចរណ៍ និង អាជីវកម្ម ដែល កាលពីឆ្នាំ២០១៥ មានអ្នកចូល រួម ទស្សនាប្រមាណជាង ១០០០​ នាក់។

 

ព័ត៌មានបន្ថែមទាក់ទងលោកជី សុផាត អ្នករៀបចំកម្មវិធីតាមរយ:លេខ 077 590 555

 

សារអេឡិចត្រូនិក៖  [email protected] ឬចូលទៅកាន់គេហទំព័រ  barcampcambodia

 

អត្ថបទ៖ រក្សា