កម្មវិធី​តន្ត្រី Live Your Music ធ្វើ​ឲ្យ​រង្គើ​ក្លឹប Cheers ខេត្ត​សៀមរាប

ស្រាបៀរ Heineken បាន​បន្ត​រៀបចំ​កម្មវិធី​តន្ត្រី​សកល​ថ្មី #LiveYourMusic នៅ​ក្លឹប Cheers ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍​មុន ដោយ​មនុស្ស​ចូលរួម​យ៉ាង​ច្រើន ​ជាមួយ​នឹង​ការ​កម្សាន្ត​តន្ត្រី​ផ្ទាល់​នៅ​ក្នុង​តំបន់​កម្សាន្ត​រាត្រី ផាប់ស្ទ្រីត​ ដ៏​ល្បីល្បាញ​ប្រចាំ​សៀមរាប​។

 

កម្មវិធី​តន្ត្រី Live Your Music ធ្វើ​ឲ្យ​រង្គើ​ក្លឹប Cheers ខេត្ត​សៀមរាប

 

កម្មវិធី “Takeover” ដែល​ជា​ផ្នែក​មួយ​របស់ LiveYourMusicនៅ​ក្លឹប Cheers ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ចូលរួម​ដែល​ទទួល​បាន​ការ​កម្សាន្ត​សប្បាយ​រីករាយ​ពេញ​មួយ​រាត្រី ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពិសេស​ពី​ឌីជេ Lady Anna មក​ពី​ម៉ាឡេស៊ី ឌីជេ​ក្នុង​ស្រុក​ជា​ច្រើន​រូប និង​តារា​ចម្រៀង​ហ៊ីប​ហប់​ខ្មែរ​លោក Bross La ព្រម​ទាំង​ការ​រាំ​ពិសេស​ពី​ក្រុម​រាំក្បាច់​ប្លែក​អស្ចារ្យ ដែល​ធ្វើឲ្យ​ទស្សនិកជន​សប្បាយពេញ​មួយ​រាត្រី។

 

“Takeover” អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម​គ្រប់គ្រង​ជ្រើស​រើស​តន្ត្រី​ពី​ឌីជេ​ ដោយ​ប្រើ​ខ្សែ​កង​ដៃ​ពិសេស​ម៉ាក Heineken អាច​បំភ្លឺ​ភ្លើង​ពណ៌​ក្រហម ឬ​បៃតង ដែល​អ្នក​ចូលរួម​អាច Vote ឬ​បោះឆ្នោត​បទ​ចម្រៀង​បន្ទាប់​ថា​តើ​បទ​មួយ​ណា​ដែល​គេ​ចង់​ស្ដាប់ ដោយ​មាន​ផ្ទាំង​អេក្រង់ LED មួយ​នៅ​ក្នុង​ក្លឹប។

 

Live Your Music ធ្វើ​ឡើង​នៅ​ភ្នំពេញ ព្រះសីហនុ និង​សៀមរាប នៅ​តាម​បណ្ដា​ក្លឹប​ល្បីៗ​ក្នុង​ខេត្ត​ក្រុង​ទាំង​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី #LiveYourMusic បន្ទាប់ សូម​ចូល​ទំព័រ​ហ្វេសប៊ុក ​www.facebook.com/heineken ៕

 

កម្មវិធី​តន្ត្រី Live Your Music ធ្វើ​ឲ្យ​រង្គើ​ក្លឹប Cheers ខេត្ត​សៀមរាប

 

កម្មវិធី​តន្ត្រី Live Your Music ធ្វើ​ឲ្យ​រង្គើ​ក្លឹប Cheers ខេត្ត​សៀមរាប

 

អត្ថបទ៖ ពាណិជ្ជកម្ម