ឌុច ថា មេដឹកនាំ​តំបន់​ពង្រីកកម្លាំង​ជាមួយ​កងកម្លាំង​សត្រូវ

លោក កាំង ហ្គេចអ៊ាវ អតីតមេគុកស-២១បានប្រាប់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃច័ន្ទថា លោក សោ ភឹម មេដឹកនាំតំបន់បូព៌ា ត្រូវដាក់ឲ្យនៅក្រោមការតាមដាន ពីព្រោះមានការសង្ស័យកាន់តែច្រើនថា គាត់បានពង្រីកកម្លាំងទ័ពរបស់គាត់ជាមួយកម្លាំងសត្រូវ។ អំឡុងពេលពេញមួយថ្ងៃដំបូងនៃការសាកសួរដោយមេធាវីការពារក្តីរបស់លោក នួន ជា គឺលោក វីកទ័រ កូប៉េ (Victor Koppe) មេគុក ដែលគេស្គាល់ឈ្មោះបដិវត្តន៍របស់គាត់ថា ឌុច ត្រូវបានគេសួរថាតើជនសង្ស័យក្បត់ក្នុងបក្សត្រូវបានតាមដានតាមរបៀបណា។ ឌុច បាននិយាយថា កម្មាភិបាលថ្នាក់ខ្ពស់នឹងមិនត្រូវចាប់ខ្លួនទេ ប្រសិនបើគេជាប់ពាក់ព័ន្ធក្នុង “ការសារភាព” ដាច់ដោយឡែក ដែលទទួលបានដោយការធ្វើទារុណកម្មនៅស-២១។ លោកបាននិយាយថា សោ ភឹម ត្រូវគេតាមដានយ៉ាងយូរ មុនពេលកងកម្លាំងដែលស្មោះត្រង់នឹងមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាបានផ្តោតលើរូបគាត់ ដែលបណ្តាលឲ្យគាត់ធ្វើអត្តឃាតនៅខែមិថុនាឆ្នាំ១៩៧៨។ រៀបរាប់ច្រើនអំពីមូលហេតុនៅពីក្រោយការតាមដានមេបញ្ជាការតំបន់បូព៌ារូបនេះ ដែលក្រុមមេធាវីការពារ នួន ជា បានចាត់ទុកជាមេដឹកនាំស្វ័យភាពដ៏មានអំណាចនោះ ឌុច បាននិយាយថា ថ្នាក់លើរបស់របបនេះបានសង្ស័យគាត់អំពីការក្បត់ ក្នុងនោះមានការបង្កើតការទាក់ទងជាមួយអតីតទាហានសាធារណរដ្ឋខ្មែរ និងមហាសត្រូវរបស់របបនេះ គឺវៀតណាម។ អតីតមេគុករូបនេះបាននិយាយថា សោ ភឹម […]

The post ឌុច ថា មេដឹកនាំ​តំបន់​ពង្រីកកម្លាំង​ជាមួយ​កងកម្លាំង​សត្រូវ appeared first on The Cambodia Daily.