យ៉ា​អួ​មាន​ជាតិ​ខ្លាញ់​តិច ឬ គ្មាន​ជាតិ​ខ្លាញ់ មិនល្អ​សម្រាប់​សុខភាព​ជាង​យ៉ា​អួ​នៅ​ជាតិ​ខ្លាញ់​ធម្មតា​

មនុស្សជាច្រើននិយមទទួលទានយ៉ាអួ មានជាតិខ្លាញ់តិច ឬ គ្មានជាតិខ្លាញ់ ដោយគិតថា វាមិនធ្វើឲ្យឡើងទម្ងន់ និងល្អសម្រាប់សុខភាពជាងយ៉ាអួធម្មតា ។ ប៉ុន្តែ តាមអ្នកជំនាញការជីវជាតិ, នេះជាទស្សនៈភាន់ច្រឡំទាំងស្រុង ។

យ៉ា​អួ​មាន​ជាតិ​ខ្លាញ់​តិច ឬ គ្មាន​ជាតិ​ខ្លាញ់ មិនល្អ​សម្រាប់​សុខភាព​ជាង​យ៉ា​អួ​នៅ​ជាតិ​ខ្លាញ់​ធម្មតា​

មូលហេតុ គឺផលិតផលយ៉ាអួគ្មាជាតិខ្លាញ់ ឬ ជាតិខ្លាញ់តិច តែងផ្ទុកស្ករច្រើនជាងកម្រិតចាំបាច់ ។

ស្ថាប័នគ្រប់គ្រងអាហារ និងឱសថអាមេរិក (FDA) ទូន្មានគ្រប់គ្នាគួរបរិភោគស្ករសរុបប្រមាណ ៥០ ក្រាម ក្នុង១ថ្ងៃ ។ បណ្តាការណែនាំថ្មីបំផុត ក៏លើកឡើងច្បាស់ថា មនុស្សពេញវ័យមិនគួរទទួលយកច្រើនជាង ១០% បរិមាណកាឡូរីស្រូបយកប្រចាំថ្ងៃ ពីពពួកស្ករ ។

ប៉ុន្តែ យ៉ាអួមានជាតិខ្លាញ់តិច អាចផ្ទុកស្ករដល់ទៅ ៣០ ក្រាម ពោលគឺប្រហាក់ប្រហែល ៦០% ព្រំដែនអនុញ្ញាតប្រចាំថ្ងៃ របស់ក្រសួងកសិកម្មអាមេរិក ។ មូលហេតុដែលយ៉ាអួមានជាតិខ្លាញ់តិច តែងផ្ទុកស្ករច្រើនដូច្នេះ គឺដោយសារវាពុំមានជាតិខ្លាញ់ច្រើន ដូច្នេះ អ្នកផលិតត្រូវបន្ថែមស្ករ ដើម្បីធ្វើឲ្យយ៉ាអួមានរសជាតិឆ្ងាញ់ជាង ។

ពួកជំនាញការឲ្យដឹងទៀតថា អ្នកមិនចាំបាច់បារម្ភថា ជាតិខ្លាញ់ក្នុងយ៉ាអួមានគ្រោះថ្នាក់សម្រាប់អ្នក ព្រោះវាពុំមែនជាប្រភេទជាតិខ្លាញ់បំប្លែង (trans fat) ដែលមានលទ្ធភាពធ្វើឲ្យកើនហានិភ័យជំងឺបេះដូង និងទឹកនោមផ្អែមនៅមនុស្ស ។

ក្រៅពីនេះ ការស្រាវជ្រាវមួយចំនួនថ្មីៗនេះ បង្ហាញថា របបជីវជាតិសម្បូរជាតិខ្លាញ់, ផ្ទុកបរិមាណកាបូហ៊ីដ្រាតទាប និងប្រូតេអ៊ីនខ្ពស់ អាចធ្វើឲ្យថយចុះហានិភ័យជំងឺបេះដូង និងសម្ពាធឈាម ៕