វិឡារ​កូន​កាត់​មួយ​ខ្នង​បាន​លិច​​​ទៅ​ក្នុង​ទឹក​ សល់​តែ​ដំបូល​និង​ជញ្ជាំង​បន្តិច

វិឡារ​កូន​កាត់​មួយ​ខ្នង​បាន​លិច​​​ទៅ​ក្នុង​ទឹក​ សល់​តែ​ដំបូល​និង​ជញ្ជាំង​បន្តិច

ភ្នំពេញ​ ៖ ​ផ្ទះ​ បែប​វិឡារ​កូនកាត់​ទំហំ​២០ គុណ​នឹង​៨​ម៉ែត្រ​មួយ​ខ្នង​ បាន​ស្រុត​លិច​​​ទៅ​ក្នុង​ទឹក​នៅ​សល់​តែ​ដំបូល និង​ជញ្ជាំង​ប្រហែល​១​ម៉ែត្រ​ ដោយសារតែ​អា​អ៊ិ​ច​ ចាក់​រុញ​ដី​បំពេញ​ជង្ហុក​នៅ​ក្បែរ​ផ្ទះ​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​លាប សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​ផ្ទះ​ខាងលើ​​ឈ្មោះ​មាស ឆុន អាយុ​ជាង​៥០​ឆ្នាំ ​ជា​មន្ត្រី​យោធា ​និង​ជា​​​ម្ចាស់​ហាង​បឹង​សំរោង។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​ពុំ​បណ្ដាល​ឲ្យ​អ្នកណាម្នាក់​រង​របួស​ឬ​ស្លាប់​ឡើយ ដោយសារ អត់​មាន​អ្នកណា​នៅផ្ទះ។ ទោះ​យ៉ាង​ណា​ទ្រព្យសម្បត្តិ​គឺ​នៅ​ក្នុង​ផ្ទះ​នោះ​ទាំងអស់ ​មិន​ដឹង​ថា​​​ខូចខាត​អ្វីខ្លះ​ឡើយ។

សេចក្ដី​រាយការណ៍​បន្ត​ថា ផ្ទះ​នោះ​នៅ​ខាងក្រោយ​ហាង​ បឹង​សំរោង ពោល​គឺ​គេ​ម្ចាស់​ហាង​នោះ​បាន​បើកហាង​នៅ​ខាង​មុខ ហើយ​សង់ផ្ទះ​នៅ​ខាងក្រោយ។ នៅ​ម្ដុំ​នោះ​ជា​ដី​បឹង​​ ហើយ​ត្រូវ​បាន​គេ​ចាក់​ដី​បំពេញ​ដើម្បី​ធ្វើ​ផ្ទះ​, ធ្វើ​ហាង លុះ​នៅ​ថ្ងៃ​កើតហេតុ​​ ​ម្ចាស់​ដី​ផ្សេងទៀត​បាន​ចាក់​ខ្សាច់​នៅ​ខាងក្រោយ​ផ្ទះ​នោះ ​ដោយ​​មាន​អា​អ៊ិ​ច​​​ឈូស​កាយ​បំពេញ​ជង្ហុក​ ក៏​ប៉ះ​នឹង​ជើង​សសរ​ផ្ទះ​​កើតហេតុ ​បណ្ដាល​បាក់​ស្រុត​ចុះ​តែម្ដង។ ចំពោះ​ករណី​នេះ ​​ម្ចាស់​ដី​នោះ​ទទួលខុសត្រូវ​រាល់​ការខូចខាត​ទាំង​អស់៕