គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​ដើម្បី​ថ្វាយ​ញត្តិ​ដោយ​មិន​ហែ​ក្បួន

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា គណបក្ស​ប្រមូល​ស្នាម​មេដៃ​ថ្មី​បាន​ចំនួន​២៨​ម៉ឺន​ស្នាម​មេដៃ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ប្រមូល​ស្នាម​មេដៃ​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ដោះលែង​អ្នក​ជាប់​ឃុំ និង​ស្ដារ​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​លទ្ធផល​ធ្វើ​កោសល្យ​វិច័យ​ស្នាមមេដៃ​ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ចុង​ខែ​ឧសភា ថា​មាន​ភាព​មិន​ប្រក្រតី។

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​ដើម្បី​ថ្វាយ​ញត្តិ ដោយ​មិន​ដង្ហែ​ញត្តិ​និង​ហែ​ក្បួន​អ្នក​គាំទ្រ​នោះ​ទេ។

កាល​​ពី​ថ្ងៃ​ទី​៣០ ឧសភា គណបក្ស​សង្គ្រោះជាតិ បាន​យក​ញត្តិ​ស្នាម​មេដៃ​ជាង​១៧​ម៉ឺន ដែល​ប្រមូល​បាន​ពី​​ពលរដ្ឋ​នៅ​តាម​បណ្ដាល​ខេត្ត យក​ថ្វាយ​ព្រះមហាក្សត្រ​រួច​ម្ដង​ហើយ ដើម្បី​សុំ​អន្តរាគមន៍​ដូច​គ្នា​នេះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។