សៀមរាប​ឈ្នះ​ពាន​ពីរ ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​នៅ​អាស៊ី និង…

កម្ពុជា​ទទួល​បាន​ជយលាភី​ពានរង្វាន់​ថ្មី​ចំនួន​ពីរ ពី​ភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ​ទេសចរណ៍ (TripAdvisor) ដែល​ទីក្រុង​សៀមរាប​បាន​ឈ្នះ​ពាន​ទី ១ គឺ “គោល​ដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​អាស៊ី​សម្រាប់​ឆ្នាំ ២០១៦” និង ទី២ ប្រាសាទ​អង្គរ​វត្ត​បាន​ឈ្នះ​ជា​ “ប្រាសាទ​ល្អ​បំផុត​ក្នុង​អាស៊ី​សម្រាប់​ឆ្នាំ ២០១៦”។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់។

ខាង​ក្រោម​នេះ គឺជា ប្រសាសន៍​របស់​ លោក​ ង៉ូវ សេង​កាក់៖

 

យោង​តាម​បណ្ដាញ​សារព័ត៌មាន​បាន​រាយការណ៍​ដែរ​ថា សម្ដេច​តេជោ​ ហ៊ុន សែន នឹង​ទទួល​ជយលាភី​កម្ពុជា ជា​គោល​ដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​​ពិភព​លោក ដែល​ប្រគល់​ដោយ​ក្រុម​ប្រឹក្សា​ភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អ៊ឺរ៉ុប នៅ​វិមាន​សន្ដិភាព នា​ព្រឹក​ថ្ងៃ​ស្អែក​នេះ៕

អត្ថបទ៖ វិបុត្រ