ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»

6 Videos


កាលពីថ្ងៃចន្ទកន្លងទៅ តារាស្រីសិចស៊ី ដេននី ក្វាន់ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយក្នុងចិត្តព្រោះបានចូលរួមសម្តែងរឿងខ្មោចមួយដោយនាងបានបង្ហោះសារ និង រូបភាពទៀតផង។ នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់ ដេននី ក្វាន់ បានបង្ហោះទាំងរូបភាព និង សរសេរសារដែលមានខ្លឹមសារថា៖ ថ្ងៃនេះក្រុងពាលីរឿង «ផ្ទះចិញ្ចឹមខ្មោច» របស់ផលិតកម្ម Wonderfilm Cambodia នាងខ្ញុំរីករាយណាស់ដែលមានឱកាសសម្តែងក្នុងរឿងមួយនេះ… សង្ឃឹមថាមិត្តនៅតែបន្តការគាំទ្រចំពោះ Denny Kwan ។ មានអ្នកលេងហ្វេសប៊ុកខ្លះបានសរសេរថា បើនាងមានរូបរាងមុខមាត់ស្អាតព្រមទាំងសិចស៊ី តើសម្តែង ជាតួអង្គខ្មោចបានសមដែរឬទេ? ឬមួយជាតួខ្មោចសិចស៊ី? មានអ្នកខ្លះក៏ជឿថានាងនឹងសម្តែងបានល្អស័ក្តិសមជាក់ជាពុំខាន ព្រោះនាងមានសមត្ថភាពក្នុងសិល្បៈ។

P9

តារាសម្តែងស្រីមានកំណើតនៅខេត្តព្រះវិហារ វ័យ ២៣ ឆ្នាំ ដែលរស់នៅលើគំនរទ្រព្យដ៏ស្តុកស្តម្ភ នាង ដេននី ក្វាន់ ធ្លាប់លើកឡើងថា៖ «ទោះបីជាយ៉ាងណា ភាពសិចស៊ីប្រហែលជាអាចបន្ថយខ្លះ តែបើឲ្យបោះបង់នោះប្រហែលជាមិនអាចទេ! ព្រោះវាជានិស្ស័យតាំងពីក្មេង ហើយបើឲ្យកែប្រែនិស្ស័យនេះក៏មិនងាយធ្វើបានដែរ តែក៏មិនធ្វើឲ្យហួសហេតុពេកដែរ ព្រោះខ្ញុំក៏ជាកូនខ្មែរនៅស្រឡាញ់វប្បធម៌ខ្មែរដែរតើ!»។

ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»

ដេននី ក្វាន់ ជាតារាសម្តែងម្នាក់ល្បីឈ្មោះតាមរយៈរឿងអាស្រូវស្លៀកពាក់សិចស៊ី បែបនារីអឺរ៉ុប ជារឿយៗនាងតែងតែបង្ហាញបញ្ចេញឲ្យឃើញដើមទ្រូងសិចស៊ីយ៉ាងព្រហើនរបស់នាងធ្វើឲ្យប្រុសៗចាប់ចិត្តដិតអារម្មណ៍ជាច្រើនលើកច្រើនសាររួចមកហើយ។ ក្នុងនោះនាងក៏ត្រូវបានទស្សនិកជនរិះគន់ និង ជេរយ៉ាងធ្ងន់ៗផងដែរ តែនាងនៅតែគឃ្លើន ហាក់ធ្វើមិនបានដឹងរឿង។ ក្រោយពីមានការណែនាំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈលើការស្លៀកពាក់ឲ្យស័ក្តិសមជានារីខ្មែរ នាងក៏បានបន្ទន់ឥរិយាបទមកវិញច្រើនផងដែរ ។

ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»

គួររំលឹកថាកន្លងទៅនេះកញ្ញា ដេននី ធ្លាប់បានបង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់នាងដោយបង្ហាញពីចេតនាចង់បានគូគាប់ទ្រនាប់ទ្រូងពោលគឺនាងបានចេញមុខប្រកាសក្តែងៗថា «ចង់មានសង្សារមួយនឹងគេ តើមានអ្នកណាព្រមធ្វើសង្សារខ្ញុំទេ??? » ។ នាងក៏ធ្លាប់បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកជាសាធារណៈបង្ហាញពីការឈឺចាប់ក្នុងរឿងស្នេហាផងដែរដោយមានខ្លឹមសារថា៖ «ធ្លាប់ឈឺចាប់ ធ្លាប់ត្រូវគេក្បត់ ធ្វើឲ្យខ្ញុំលែងទុកចិត្ត និងសាកល្បងស្រឡាញ់អ្នកណាទៀត ។

ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»

កើតជាមនុស្ស គឺចៀសមិនផុតពីរឿងស្នេហា និង ការឈឺចាប់ឡើយ តែយើងមិនគួរបិទផ្លូវខ្លួនឯង ព្រោះធ្លាប់បរាជ័យនោះទេ។ គ្រាន់តែចាំទុកថាកុំស្រឡាញ់គេច្រើនជាងស្រឡាញ់ខ្លួនឯង ទោះជាយ៉ាងណា ក៏គ្មានអ្នកណាគេស្រឡាញ់យើងជាងយើងស្រឡាញ់ខ្លួនឯងដែរ..» ។ តាមរយៈសារនេះ អាចបញ្ជាក់ថា ដេននី ធ្លាប់ឆ្លងកាត់រឿងស្នេហាឈឺចាប់ និង បែកបាក់ម្តងរួចមកហើយ ទើបធ្វើឲ្យនាងមានការឈឺចាប់ក្នុងចិត្តបែបនេះ ៕ ដេវីត

ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»
ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»
ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»
ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»
ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»
ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»
ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»
ដេ​ន​នី ក្វាន់ សម្តែង​រឿង ​«ផ្ទះ​ចិញ្ចឹម​ខ្មោច​»

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត