ប្រុស​ស្អាត លី មីន​ហូ ឈ្នះ​ពាន «2016 Weibo Movie Awards» ដោយមាន​អ្នកគាំទ្រ ១០០ លាន​នាក់​

6 Videos


ថ្មីៗនេះតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពបំផុតរបស់កូរ៉េខាងត្បូងលោក លី មីនហូ (Lee Min-ho) ត្រូវបានក្រុមអ្នកគាំទ្រនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមចិន Weibo ១០០ លាននាក់បោះឆ្នោតឲ្យលោកទទួលបានពាន «2016 Weibo Movie Awards» ។

P9

នៅក្នុងកម្មវិធីប្រគល់ពានសម្រាប់ភាពយន្តប្រចាំឆ្នាំនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមចិន Weibo «2016 Weibo Movie Awards» ដែលបានរៀបចំឡើងកាលពីថ្មីៗនេះដែរ លោក លី មីនហូ ដែលជាតួឯកក្នុងរឿងថ្មី «Bounty Hunters» បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមដើម្បីទទួលពាន 2016 Weibo Movie Awards ។ ពាន «2016 Weibo Movie Awards» ដែលលោក លី មីនហូ ទើបតែទទួលបាននេះគឺជាមោទកភាពមួយសម្រាប់ក្រុមការងារផលិតរឿង «Bounty Hunters» ព្រោះពានមួយនេះគឺជាចំណែកដ៏ធំរបស់រឿង «Bounty Hunters» ។ នៅក្នុងឱកាសនោះទៀតសោត ក៏មានវត្តមានរបស់អ្នកដឹងនាំរឿង «Bounty Hunters» ផងដែរ គឺលោក ស៊ីង ធឺររ៉ា (Shin Terra) មិនត្រឹមតែប៉ុណ្ណោះពួកគេទាំងពីរនាក់ លោក លី មីនហូ និង លោក ស៊ីង ធឺររ៉ា បានថតរូបបែបគួរឲ្យស្រឡាញ់ជាមួយគ្នាដោយដៃមានកាន់ពាន «2016 Weibo Movie Awards» ទៀតផង ។

ប្រុស​ស្អាត លី មីន​ហូ ឈ្នះ​ពាន «2016 Weibo Movie Awards» ដោយមាន​អ្នកគាំទ្រ ១០០ លាន​នាក់​

គួរបញ្ជាក់ដែរថា ប្រុសស្អាត លី មីនហូ គឺជាតារាប្រុសម្នាក់ដែលមានអ្នក Follow នៅក្នុងគណនី Weibo ចំនួន ២៩ លាននាក់ដែលនេះគឺជាតួលេខដ៏ច្រើនលើសលប់ស្មើនឹងចំនួនពាក់កណ្ដាលនៃប្រជាជនសរុបក្នុងប្រទេសកូរ៉េខាងត្បូងទៅហើយ ៕ (ប្រភព៖ ដ្រាម៉ាហ្វេវ័រ) កុសល

ប្រុស​ស្អាត លី មីន​ហូ ឈ្នះ​ពាន «2016 Weibo Movie Awards» ដោយមាន​អ្នកគាំទ្រ ១០០ លាន​នាក់​
ប្រុស​ស្អាត លី មីន​ហូ ឈ្នះ​ពាន «2016 Weibo Movie Awards» ដោយមាន​អ្នកគាំទ្រ ១០០ លាន​នាក់​
ប្រុស​ស្អាត លី មីន​ហូ ឈ្នះ​ពាន «2016 Weibo Movie Awards» ដោយមាន​អ្នកគាំទ្រ ១០០ លាន​នាក់​
ប្រុស​ស្អាត លី មីន​ហូ ឈ្នះ​ពាន «2016 Weibo Movie Awards» ដោយមាន​អ្នកគាំទ្រ ១០០ លាន​នាក់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត