ម៉េង កែវពេជ្ជតា បោះពាក្យ​សម្តី «​ពីរោះ​សាច់​» ធ្វើឱ្យ​ចាក់​ចំ​បេះដូង​ទស្សនិកជន​

6 Videos


ក្រោយពីបានឃើញសាររិះគន់មួយនៅលើទំព័រហ្វេសប៊ុកដែលនិយាយអំពីការមើលរំលងទៅលើអ្នកនិពន្ធបទចម្រៀងក៏ដូចជាតន្ត្រីករ ហើយផ្តោតការយកចិត្តទុកដាក់តែអ្នកចម្រៀងម្យ៉ាងនោះ បានធ្វើឱ្យអ្នកនាង ម៉េង កែវ ពេជ្ជតា សម្តែងការពេញចិត្ត និង ការគាំទ្រយ៉ាងខ្លាំង ។

P9

ទាក់ទងនឹងរឿងនេះដែរអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញសារមួយបង្ហោះនៅលើគណនីហ្វេសប៊ុក បង្ហាញពីបំណងចង់រិះគន់កែលម្អពីចំណុចខ្វះចន្លោះមួយចំនួនទាក់ទងនឹងវិស័យចម្រៀង ដែលយើងតែងតែមើលរំលងនាពេលកន្លងមក ។ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំគាំទ្រនូវសារមួយនេះណាស់ ។ ថ្វីត្បិតតែមានអាជីពជាអ្នកចម្រៀង តែខ្ញុំមិនដែលមើលរំលងអំពីគុណបំណាច់របស់តន្ត្រីករ អ្នកនិពន្ធបទភ្លេង និង ទំនុកច្រៀងឡើយ ព្រោះខ្ញុំមានឪពុកម្តាយ មានបងៗ និង ក្មួយៗជាតន្ត្រីករ និង ជាអ្នកនិពន្ធដែរ។ ប៉ុន្តែអ្វីដែលជាការលំបាក គឺយើងមិនមែនជាម្ចាស់លុយ ម្ចាស់ពិធី មិនអាចទាញចិត្តគេអោយគិត និង ធ្វើដូចយើង។ កុំថាឡើយជាតន្ត្រីករ ឬ អ្នកនិពន្ធសូម្បីជាអ្នកចម្រៀងក៏មានជួបបញ្ហា ត្រូវគេមើលរំលងដែរ ត្រង់ថាទោះជាចេះ ឬ ពីរោះប៉ុណ្ណា រៀនសូត្រចេះដឹងប៉ុណ្ណាក៏ពេលខ្លះប្រៀបមិនបាននឹងអ្នកច្រៀងដែលមានរូបស្អាត ហើយក្មេងដែរ នេះគេហៅថាសម័យស្តាប់ចម្រៀងពីរោះសាច់» ។

ម៉េង កែវពេជ្ជតា បោះពាក្យ​សម្តី «​ពីរោះ​សាច់​» ធ្វើឱ្យ​ចាក់​ចំ​បេះដូង​ទស្សនិកជន​

នៅពេលបានឃើញសាររបស់ អ្នកនាង ម៉េង កែវពេជ្ជតា ភ្លាមទស្សនិកជាច្រើនបានម្តែងការពេញចិត្ត ព្រមទាំងកោតសរសើរចំពោះអ្នកនាងព្រោះពាក្យពេចន៍ទាំងនោះបានចាក់ចំបេះដូងរបស់ទស្សនិកជន ៕ វាសនា

ម៉េង កែវពេជ្ជតា បោះពាក្យ​សម្តី «​ពីរោះ​សាច់​» ធ្វើឱ្យ​ចាក់​ចំ​បេះដូង​ទស្សនិកជន​
ម៉េង កែវពេជ្ជតា បោះពាក្យ​សម្តី «​ពីរោះ​សាច់​» ធ្វើឱ្យ​ចាក់​ចំ​បេះដូង​ទស្សនិកជន​
ម៉េង កែវពេជ្ជតា បោះពាក្យ​សម្តី «​ពីរោះ​សាច់​» ធ្វើឱ្យ​ចាក់​ចំ​បេះដូង​ទស្សនិកជន​
ម៉េង កែវពេជ្ជតា បោះពាក្យ​សម្តី «​ពីរោះ​សាច់​» ធ្វើឱ្យ​ចាក់​ចំ​បេះដូង​ទស្សនិកជន​
ម៉េង កែវពេជ្ជតា បោះពាក្យ​សម្តី «​ពីរោះ​សាច់​» ធ្វើឱ្យ​ចាក់​ចំ​បេះដូង​ទស្សនិកជន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

  • ម៉េង កែវពេជ្ជតា បោះពាក្យ​សម្តី «​ពីរោះ​សាច់​» ធ្វើឱ្យ​ចាក់​ចំ​បេះដូង​ទស្សនិកជន​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:សិល្បៈ