អស់ទាស់ ! សង្សារ ចៀ​វៃ ក្លាយខ្លួនជា​របាំង​ការពារ​ពី​សំណាក់​មហាជន​

6 Videos


ក្រោយពេលប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈកាលពីខែមុនមក តារាសម្តែងល្បីឈ្មោះ នាង Ruby Lin ឬ ស្គាល់ថា ចៀវៃ និង លោក Wallace Huo ត្រូវបានគេឃើញដើរកម្សាន្តជាមួយគ្នាជាលើកដំបូងនៅក្នុងកម្មវិធីប្រគំតន្ត្រីមួយ ។

P9

គេបានសង្កេតឃើញថា គូសង្សារនេះបានតែងខ្លួនយ៉ាងសាមញ្ញដើរលេងជាមួយគ្នា ចូលរួមទស្សនាក្នុងកម្មវិធីប្រគំតន្ត្រី Sandy Lam នៅក្នុង Taipei Arena ហើយចុងក្រោយអ្នកទាំងពីរ នៅតែត្រូវគេចាប់បានដដែល ។ គេបានដឹងទៀតថា ដើម្បីការពារខ្លួនពីសារព័ត៌មាន អ្នកទាំងពីរសុខចិត្ត មិនទិញកៅអី VIP តែដោយសារតែភ្នែកដ៏មុតរបស់អ្នកសារព័ត៌មាន អ្នកទាំងពីរនៅតែគេចមិនរួចដដែល ។ ទោះបីជាយ៉ាងណាក្តី ក្រោយពីអ្នកទាំងពីរត្រូវគេចាប់បាន លោក Wallace បានប្រាប់សង្សារខ្លួនថា ធ្វើធម្មតាទៅ មិនបាច់ភ័យទេ វាមិនអីនោះទេ ។ ដោយសារតែពាក្យសម្តីរបស់លោក Wallace ទើបនាង Ruby សុខចិត្តនៅបន្តរហូតកម្មវិធីប្រគំតន្ត្រីបានបញ្ចប់សព្វគ្រប់ទាំងសប្បាយរីករាយ ។

អស់ទាស់ ! សង្សារ ចៀ​វៃ ក្លាយខ្លួនជា​របាំង​ការពារ​ពី​សំណាក់​មហាជន​

ចុងក្រោយ លោក Wallace ក៏បានធ្វើខ្លួនជារនាំងការពារនាង Ruby ចេញពីហ្វូងមនុស្សដែល នៅក្នុងកម្មវិធីប្រគំតន្ត្រីត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

អស់ទាស់ ! សង្សារ ចៀ​វៃ ក្លាយខ្លួនជា​របាំង​ការពារ​ពី​សំណាក់​មហាជន​
អស់ទាស់ ! សង្សារ ចៀ​វៃ ក្លាយខ្លួនជា​របាំង​ការពារ​ពី​សំណាក់​មហាជន​
អស់ទាស់ ! សង្សារ ចៀ​វៃ ក្លាយខ្លួនជា​របាំង​ការពារ​ពី​សំណាក់​មហាជន​
អស់ទាស់ ! សង្សារ ចៀ​វៃ ក្លាយខ្លួនជា​របាំង​ការពារ​ពី​សំណាក់​មហាជន​
អស់ទាស់ ! សង្សារ ចៀ​វៃ ក្លាយខ្លួនជា​របាំង​ការពារ​ពី​សំណាក់​មហាជន​
អស់ទាស់ ! សង្សារ ចៀ​វៃ ក្លាយខ្លួនជា​របាំង​ការពារ​ពី​សំណាក់​មហាជន​
អស់ទាស់ ! សង្សារ ចៀ​វៃ ក្លាយខ្លួនជា​របាំង​ការពារ​ពី​សំណាក់​មហាជន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត