ឱក សុគន្ធ​កញ្ញា រីកមុខ​ដូច​គ្រាប់​ជី និង ឡើង​កូដ​

6 Videos


ថែល ថៃ គឺជាកូនក្រុមតែម្នាក់គត់របស់ ឱក សុគន្ធកញ្ញា ដែលនៅសល់រហូតដល់វគ្គផ្តាច់ព្រ័ត្រ និង ទទួលបានជ័យលាភីពានឯកពីកម្មវិធី The Voice Cambodia រដូវកាលទី ២ ។ បន្ទាប់ពីកូនក្រុមដែលមានសមត្ថភាពសំឡេងពីរោះរណ្តំចិត្ត ថែល ថៃ យកឈ្នះ និង លើកពានពីកម្មវិធីកាលពីរាត្រីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៦ មក មានការចូលរួមអបអរសាទរជាច្រើនលើជ័យជំនះរបស់បេក្ខជន ថែល ថៃ សូម្បីតែ ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹកក៏បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយឥតឧបមាដែរ រហូតមានការលើកឡើងថា ពេលនេះ ឱក សុគន្ធកញ្ញា ចាប់ផ្តើមមានអំនួតវិញហើយ ក្រោយ ថែល ថៃ លើកពាន ។

P9

ជាមួយការលើកឡើងនេះដែរ គេនៅចាំបានថា កាលពីមួយរយៈមុន ឱក សុគន្ធកញ្ញា ត្រូវបានមហាជនដាក់បន្ទុករិះគន់ចំៗថាជា Coach និង ជា Judge មិនចេះមើល និង ជ្រើសរើសបេក្ខជនដែលមានសមត្ថភាពពិត ពោលគឺមើលរំលងសមត្ថភាពអតីតបេក្ខជនម្ចាស់ពានពីររូបគឺ ប៊ុត សីហា ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ និង នី រតនា ម្ចាស់ពាន Cambodian Idol ពោលគឺមិនបានជ្រើសរើស និង ឆ្លើយ«Yes» នៅវគ្គដំបូង ។ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរ នៅពេលកូនក្រុមក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ ដែល ឱក សុគន្ធកញ្ញា ជ្រើសរើស និង បង្វឹកដោយផ្ទាល់ដៃ គឺបេក្ខជន ថែល ថៃ បានយកឈ្នះលើបេក្ខជន-បេក្ខនារីជាច្រើន ហើយបានលើកពាននោះ នេះហើយដែលធ្វើឱ្យនាងអាចលាងជម្រះនូវផ្នត់គំនិតមហាជនដែលធ្លាប់តែរិះគន់នាងកន្លងមក ហើយអ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ ឱក សុគន្ធកញ្ញា ហាក់បានបង្ហាញឱ្យឃើញពីអារម្មណ៍សប្បាយរីករាយប្លែក និង ឥទ្ធិពលរបស់នាងជាថ្មីលើវិថីសិល្បៈ ក្រោយភាពជោគជ័យរបស់ ថែល ថៃ ។

ឱក សុគន្ធ​កញ្ញា រីកមុខ​ដូច​គ្រាប់​ជី និង ឡើង​កូដ​

ជាមួយនឹងការបង្ហាញឱ្យឃើញពីទឹកមុខរីកដូចគ្រាប់ជីនេះដែរ ឱក សុគន្ធកញ្ញា ក៏បានរំលេចសារឆ្លុះបញ្ចាំងពិតពីអារម្មណ៍របស់នាងចំពោះភាពជោគជ័យរបស់ ធែល ថៃ លើបណ្តាញសង្គមហ្វេសប៊ុកដែរថា «ឆ្លងកាត់ការប្រឹងប្រែងរយៈពេលជាច្រើន ឥឡូវយើងបានស្វែងរកឃើញម្ចាស់ពាន The Voice Cambodia រដូវកាលទី 2 ហើយ អរគុណដល់ទស្សនិកជនទាំងអស់ដែលបានគាំទ្រ និង តាមដានកម្មវិធីនេះតាំងពីដើមរហូតដល់ចប់ ហើយសូមចូលរួមអបអរសាទម្ចាស់ពានរង្វាន់បេក្ខជន ថែល ថៃ ដែលទទួលបាននូវភាពជោគជ័យ» ។

ឱក សុគន្ធ​កញ្ញា រីកមុខ​ដូច​គ្រាប់​ជី និង ឡើង​កូដ​

គួរបញ្ជាក់ដែរថា បន្ទាប់ពីពុះពារហែលឆ្លងគ្រប់ឧបសគ្គ គ្រប់ការលំបាកទាំងឡាយ ជាមួយនឹងការខិតខំប្រឹងប្រែងតស៊ូជំនះមិនចុះចាញ់ មកដល់ថ្ងៃនេះ ឱក សុគន្ធកញ្ញា អាចធ្វើបានហើយ នេះជាលទ្ធផលដ៏ស័ក្ដិសម និង គាប់ចិត្តក្រោយពីនាងបានលះបង់យ៉ាងច្រើន ហើយភាពជោគជ័យរបស់បេក្ខជន ថែល ថៃ ក៏ជាភាពជោគជ័យដ៏ធំធេងមួយនៃបេសកកម្មស្វែងរកម្ចាស់សំឡេងដែលមានសមត្ថភាពពិតប្រាកដរបស់ ឱក សុគន្ធកញ្ញា ផងដែរ។ ទន្ទឹមគ្នានេះដែរ ឱក សុគន្ធកញ្ញា ក៏ទទួលបានការកោតសរសើរពីមហាជនជាច្រើនផងដែរ លើការជ្រើសរើសដែលត្រឹមត្រូវមួយនេះ ៕ សាកល

ឱក សុគន្ធ​កញ្ញា រីកមុខ​ដូច​គ្រាប់​ជី និង ឡើង​កូដ​
ឱក សុគន្ធ​កញ្ញា រីកមុខ​ដូច​គ្រាប់​ជី និង ឡើង​កូដ​
ឱក សុគន្ធ​កញ្ញា រីកមុខ​ដូច​គ្រាប់​ជី និង ឡើង​កូដ​
ឱក សុគន្ធ​កញ្ញា រីកមុខ​ដូច​គ្រាប់​ជី និង ឡើង​កូដ​