ទម្លាយ​បញ្ហា​គ្រួសារ​វាង​លោក ឆា​គ្រី​ត និង ភរិយា

6 Videos


តារាប្រុសវ័យ ៣៧ ឆ្នាំ លោក ឆាគ្រីត យ៉ែមណាម (Chakrit Yamnarm) ដែលសម្តែងក្នុងរឿង «ម្ចាស់ស្នេហ៍ក្នុងសុបិន» (Bussaba Rae Fun) រឿង «ខ្សាច់ពណ៌ភ្លើង» (Sai See Plerng 2013) និង រឿង «មន្តស្នេហ៍ចន្ទ្រា» (Mon Jun Tra) បានរៀបការជាមួយតារាសម្តែងស្រីអ្នកនាង វ៉ុនសែន វិរិធិផា (Woonsen Virithipa) ដែលបានលេចវត្តមានតាមរយៈរឿង «ទាសករបេះដូង» (Nang Tard) និង រឿង «តារាកំពូលស្នេហ៍» (Wannueng Jaa Pben Superstar)។

P9

ទម្លាយ​បញ្ហា​គ្រួសារ​វាង​លោក ឆា​គ្រី​ត និង ភរិយា

តារាទាំងពីររូបនេះ បានរៀបការតាំងពីឆ្នាំ ២០០២ ដោយមកទល់ពេលនេះ ពួកគេនៅមិនទាន់មានទាយាទនៅឡើយទេ ហើយថែមទាំងពេលនេះលេចឮព័ត៌មានចចាមអារ៉ាមថា ទំនាក់ទំនងរបស់ប្តីប្រពន្ធពួកគេដូចជាមានភាពរកាំរកូសគួរសម រហូតត្រូវបែងចែកផ្ទះរស់នៅរៀងខ្លួន។

ទម្លាយ​បញ្ហា​គ្រួសារ​វាង​លោក ឆា​គ្រី​ត និង ភរិយា

ចាប់តាំងពីរៀបការ និង រស់នៅគ្នាបានមួយរយៈធំមក ទស្សនិកជនសុទ្ធតែចាប់អារម្មណ៍ថា លោក ឆាគ្រីត និង អ្នកនាង វ៉ុនសែន ចូលចិត្តបង្អួតភាពល្ហែមមិនឱ្យចាញ់គូស្នេហ៍តារាដែលមានឋានៈត្រឹមជាសង្សារឡើយ ជាពិសេសក្នុងឱកាសបុណ្យខួបកំណើត គម្រប់ខួបអាពាហ៍អាពាហ៍ និង បុណ្យនៃក្តីស្រឡាញ់ជាដើម។

ទម្លាយ​បញ្ហា​គ្រួសារ​វាង​លោក ឆា​គ្រី​ត និង ភរិយា

ស្របពេលចូលរួមកម្មវិធីដោយមានវត្តមានលោក ឆាគ្រីត អ្នកសារព័ត៌មានក៏ប្រញាប់សុំការបញ្ជាប់ពីព័ត៌មានចចាមអារ៉ាមរវាងលោក និង ភរិយា។ លោក ឆាគ្រីត បង្ហើបថាជីវិតគូរបស់លោកពេលនេះពិតជាបញ្ហាបន្តិចបន្តួច តែមិនដល់ថ្នាក់រស់នៅបែកគ្នាទេ ដោយមូលហេតុម្នាក់ៗសុទ្ធតែជាប់រវល់ការងាររៀងខ្លួន មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្នាសោះ។

ទម្លាយ​បញ្ហា​គ្រួសារ​វាង​លោក ឆា​គ្រី​ត និង ភរិយា

លោកបានបន្ថែមទៀតថា ជីវិតគូដែលរស់នៅជាមួយគ្នាកន្លងមកនេះ គឺមានរឿងឈ្លោះប្រកែតគ្នាញឹកញាប់ ព្រោះម្នាក់ៗប្រឹងតែការងាររៀងខ្លួន ដោយមូលហេតុគឺមកជះឥទ្ធពលពីសម្ពាធការងារ តែក៏ព្យាយាមសម្របខ្លួន ដោយបច្ចុប្បន្ននេះទោះជាមានបញ្ហា តែក៏មានសេចក្តីសុខ៕ ខេរី (ប្រភព៖ អឹមថៃ)

ទម្លាយ​បញ្ហា​គ្រួសារ​វាង​លោក ឆា​គ្រី​ត និង ភរិយា
ទម្លាយ​បញ្ហា​គ្រួសារ​វាង​លោក ឆា​គ្រី​ត និង ភរិយា
ទម្លាយ​បញ្ហា​គ្រួសារ​វាង​លោក ឆា​គ្រី​ត និង ភរិយា