ដឹក​ខ្សាច់​ចាក់​បំពេញ​ដី​ស្រុត​ផ្ទះ​វិឡារ​កូនកាត់​មួយ​ខ្នង​ ខូចខាត​ទ្រព្យសម្បត្តិ​រាប់​ម៉ឺន​ដុល្លារ(Update)

ដឹក​ខ្សាច់​ចាក់​បំពេញ​ដី​ស្រុត​ផ្ទះ​វិឡារ​កូនកាត់​មួយ​ខ្នង​ ខូចខាត​ទ្រព្យសម្បត្តិ​រាប់​ម៉ឺន​ដុល្លារ(Update)

ភ្នំពេញ​ ៖​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ បាន​ស្រុត​ចូល​ទៅ​ក្នុង​ទឹក ​ដោយសារ​​អ្នកជិតខាង​ដឹក​ខ្សាច់​ចាក់​បំពេញ​បណ្ដាល​ឲ្យ​កាច់​ជើង​សរស​​បាក់​ចូល​ទៅ​ក្នុង​ទឹក​លិច​ជិត​ដល់​ដំបូល​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​មក​ចោមរោម​មើល​យ៉ាង​ច្រើន។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៣​និង​៤៥​នាទី​រសៀល ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៤៥ (​ភោជនីយដ្ឋាន​បឹង​សំរោង​) ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា។

ផ្ទះ​រងគ្រោះ​ខាងលើ​ម្ចាស់​ឈ្មោះ មាស​ឆុន អាយុ​ជិត​៦០​ឆ្នាំ ជា​មន្ត្រី​យោធា ​ហើយ​មាន​ទទឹង​៨​ម៉ែត្រ​និង​បណ្ដោយ​២០​ម៉ែត្រ របៀប​ជា​ម៉ូត​វិឡារ​កូនកាត់​សាងសង់​នៅ​ក្នុង​ទឹក​ដែល​មាន​ខ្ចុះ​នៅ​ខាងៗ ព្រោះ​គាត់​ជា​ម្ចាស់​ហាង​បឹង​សំរោង។

បើតាម​ម្ចាស់ ផ្ទះ​ឈ្មោះ​មាស​ឆុន បានឲ្យដឹងថា ​អ្នកចាក់ដី​ឈ្មោះ​សែ មាន​ទីលំនៅៗ​ភូមិ​បាក់​ខែង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។ ចំណែក​ម្ចាស់​ដី​ឈ្មោះ អៀង​ម៉ាលី។

បើទោះបី​យ៉ាងណា​សមាជិក​គ្រួសារ​ទាំង​១០​នាក់​ ដែល​រស់នៅ​ក្នុង​ផ្ទះ​រងគ្រោះ​ខាងលើ​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ ដោយសារ​មុន​ពេល​កើតហេតុ សមាជិក​ទាំងអស់​ ខ្លះ​ទៅ​ធ្វើការ ​ខ្លះ​នៅ​ក្រៅ​ផ្ទះ មិន​មាន​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ហើយ​ទ្រព្យសម្បត្តិ​ និង​ឯកសារ​ទាំងអស់​ត្រូវ​ទទឹក​ខូចខាត​ទាំងស្រុង សរុប​ប្រហែល​ជាង​១០​ម៉ឺន​ដុល្លារ។

បើតាម​អ្នកធ្វើការ​នៅ​ភោជនីយដ្ឋាន​បឹង​សំរោង​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ពួកគេ​ឮ​សំឡេង​លាន់​ប្រឹបៗ​ខ្លាំងៗ​ ហើយ​អ្នក​នៅ​ខាង​មុខ​ផ្ទះ​ក៏បាន​រត់ចេញ​ក្រៅ​អស់។ ភ្លាម​នោះ​​​ផ្ទះ​​ក៏​ស្រុត​បាក់​ចូលទៅក្នុង​ទឹកតែ​ម្តង ដោយសារ​អ្នក​ចាក់​ខ្សាច់​នៅ​ក្បែរ​នោះ​យក​គ្រឿងចក្រ​រុញ​ទម្លាក់​ទឹក​ ក៏​កាច់​ជើង​សសរ​ស្រុត​តែ​ម្តង។

បើ​ទោះបី​​យ៉ាង​ណា​ឈ្មោះ​សែ ​ដែល​ជា​ម្ចាស់​ម៉ៅ​ចាក់​ដី ​ជា​អ្នកធានា​រ៉ាប់រង​សង​សំណង​ការខូចខាត​ទ្រព្យសម្បត្តិ​ និង​ផ្ទះ​ទាំងអស់ ដោយ​មិន​ឲ្យ​ម្ចាស់ផ្ទះ​ព្រួយ​ឡើយ៕