ទាល់​តែ​មាន​ចំណុច​ខ្លាំង​ទើប​ MiG-29​ របស់​ រុស្ស៊ី​ អាច​ប្រជែង​នឹង​ F-16​ របស់​ អាមេរិក​ (វីដេអូ)


ការបង្ហាញអំណាចយន្តហោះចម្បាំងប្រចាំឆ្នាំ តែងធ្វើឡើងរៀងរាល់សប្ដាហ៍ទី៣នៃខែកក្កដា នៅក្បែរមូលដ្ឋានទ័ពអាកាស Fairford របស់ចក្រភព អង់គ្លេស ជាកន្លែងដែលអ្នកចូលរួមយ៉ាងតិច ១៥ ម៉ឺននាក់ជារៀងរាល់ឆ្នាំ ។

ទោះយ៉ាងណា MiG-29 នេះជាយន្តហោះចម្បាំងដែល ប៉ូឡូញ ទិញពី រុស្ស៊ី ប៉ុន្តែ ដោយសារ ប៉ូឡូញ គឺជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើងហៅកាត់ថា ណាតូ ដែលជាសម្ពន្ធភាពយោធាធំបំផុតរបស់បច្ឆិមប្រទេស ដូច្នេះ ប៉ូឡូញ អាចចូលរួមបង្ហាញអំណាចយន្តហោះចម្បាំងរបស់ខ្លួននៅ អង់គ្លេស បាន ។

មានលក្ខណពិសេសច្រើនយ៉ាង ដែលធ្វើឲ្យវាមានតម្លៃទាក់ទាញប្រទេសរហូតដល់ជាង ៣០ ទិញយកទៅប្រើប្រាស់ៈ បត់ក្រោយ ៩០ ដឺក្រេ, លឿនជាងយន្តហោះចម្បាំងមុនៗក្រោយធ្វើការកែប្រែ, អាចធ្វើប្រតិបត្តិការច្រើនផ្នែក ក្នុងពេលតែមួយ, គេចផុតពីមីស៊ីលបាញ់ចេញពីយន្តហោះដូចគ្នា, បំពាក់ដោយអាវុធស្វ័យប្រវត្តិ, មានឧបករណ៍ចាប់សញ្ញារលកវិទ្យុ និងអាចចាក់ប្រេងលើអាកាស ។

សហរដ្ឋអាមេរិក បានទិញ MiG-29 ជាច្រើនគ្រឿង ពីប្រទេស ម៉ុលដូវ៉ា (Moldova) ដើម្បីកុំឲ្យប្រទេសនេះ លក់ទៅឲ្យប្រទេស អ៊ីរ៉ង់ ព្រោះតែអាមេរិកមើលឃើញពីអំណាចរបស់ MiG-29 ដែលតែងមានប្រៀបក្នុងសមរភូមិ ។
ទាល់​តែ​មាន​ចំណុច​ខ្លាំង​ទើប​ MiG-29​ របស់​ រុស្ស៊ី​ អាច​ប្រជែង​នឹង​ F-16​ របស់​ អាមេរិក​ (វីដេអូ)

ទាល់​តែ​មាន​ចំណុច​ខ្លាំង​ទើប​ MiG-29​ របស់​ រុស្ស៊ី​ អាច​ប្រជែង​នឹង​ F-16​ របស់​ អាមេរិក​ (វីដេអូ)

ទាល់​តែ​មាន​ចំណុច​ខ្លាំង​ទើប​ MiG-29​ របស់​ រុស្ស៊ី​ អាច​ប្រជែង​នឹង​ F-16​ របស់​ អាមេរិក​ (វីដេអូ)

 

ប្រភព៖ kqube

  • ទាល់​តែ​មាន​ចំណុច​ខ្លាំង​ទើប​ MiG-29​ របស់​ រុស្ស៊ី​ អាច​ប្រជែង​នឹង​ F-16​ របស់​ អាមេរិក​ (វីដេអូ)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: