​តារា​ចម្រៀង ​Girl Generation ធ្វើឱ្យ​អ្នកគាំទ្រ​ស្រឡាំង​​កាំង

នៅ​ក្នុង​ការ​សម្តែងមួយ​ ​កាលពី​សបា្ត​ហ៍​មុន ​តារាចម្រៀង​ស្រី​ក្រុម​ Girl Generation នាង Taeyeon បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ ដោយ​ខ្លួន​​បាន​លេច​ខោ​ក្នុង ខណៈ​ពេល​កំពុង​​សម្តែង ​។

អ្នកគាំទ្រ​​ទទួលស្គាល់​ថា​ នេះ​គឺជា​ភាព​ធម្មតា​​ទៅ​ហើយ​ ក្នុង​វិស័យ ​KPOP ដែល​តារាចម្រៀង​ស្រី​ស្ទើរ​តែ​ទាំងអស់​ បាន​ស្លៀកពាក់​សិចស៊ី​បែប​​នេះ​ ។ ក៏​ប៉ុន្តែ​អ្នកគាំទ្រ​ទាំងនោះ មិន​​សប្បាយចិត្ត​ទេ ​នៅ​ពេល​ក្រុម​តារាចម្រៀង​នេះ​ បាន​ទទួល​ឥទ្ធិពល​ពី​ភាព​ពេញ​​និយម​​នេះ​ ។

ទោះបីជា​​យ៉ាងណា​​ក៏​ដោយ ក៏​មាន​មនុស្ស​មួយ​ចំនួន​​ពេញចិត្ត​ភាព​សិច​​ស៊ី​​បែប​នេះ​ដែរ​ ។ គេ​គាំទ្រ​ឲ្យ​ក្រុម​តារាចំរៀង​​ដែល​មាន​រាង​ស្អាត​ស្រ​ឡូ​ន​​សាច់.​សខ្ចី​នេះ ស្លៀកពាក់​បែប​នេះ​ ។

តើ​លោក​អ្នកមាន​មតិ​បែប​ណា​ដែរ?