​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ប្តឹង​ច្រើនសារ អាជ្ញាធរ​មិន​អើពើ​

ភ្នំពេញ​:
ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​សន្តិភាព​២ ស្ថិតនៅ ភូមិ​៥ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សំដែង​ក្តី​ព្រួយបារម្ភ ខ​ណះ​ដែល​ភូមិ​របស់​ពួកគាត់​ជួបនឹង​បញ្ហា​ចោរ​គាស់​ផ្ទះ លួចទ្រព្យសម្បត្តិស្ទើរតែរៀងរាល់ថ្ងៃដែលសឹងក្លាយទៅជាទំលាប់​ទៅហើយ​នៅពេលដែល ពួកគាត់​ទុក​ផ្ទះ​ចោល​ហើយ​ចេញទៅ​កំសាន្ត​នៅ​ទីកន្លែង​ឆ្ងាយៗ​។

​ជាមួយនឹង​ក្តីបារម្ភ​នេះ ប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ បាន​ទទូច​សុំអោយ​អាជ្ញាធរ​ជួយ​ចាត់​វិធាន​ជា បន្ទាន់ ចំពោះ​សកម្មភាព​ចោរលួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ នៅក្នុង​ភូមិ​នេះ​ដែល​កំពុង កក្រើក​ឡើង​។​

គួរបញ្ជាក់ថាសកម្មភាពលួចគាស់ផ្ទះយកទ្រព្យសម្បត្តិនៅក្នុងភូមិខាងលើនេះគឺកើតមាន​ជា​ញឹកញាប់ រហូតដល់​មាន​ប្រជាពលរដ្ឋ​មួយចំនួន​សំរេចចិត្ត​ប្តូរ​ទីកន្លែង​រស់នៅ ទៅ​នៅ​កន្លែង​ផ្សេង​ផងដែរ​។ ហើយ​កន្លងមក​ពួកគាត់​ធ្លាប់​ប្តឹងទៅ​អាជ្ញាធរ​ជាច្រើនលើក​ច្រើនសារមកហើយប៉ុន្តែមិនដែលឃើញមានចំណាត់ការណាមួយអោយមានប្រសិទ្ធិភាព​នោះឡើយ ដែល​ធ្វើអោយ​ពួកគាត់​រស់នៅ​ដោយ​ពុំមាន​ភាពកក់ក្តៅ​សោះឡើយ​៕s/m​