​បាត់​ខ្លួន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ខ្មោច​យន្តហោះ​B-17​រក​ឃើញ​វិញ​នៅ​៦៨​ឆ្នាំ​ក្រោយ​ក្នុង​ព្រៃ​ក្រាស់​ប្រទេស​ប៉ាពូញូវហ្គីណេ(Video)


Swamp Ghost Update – Part 1

នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ១៩៤២ យន្តហោះយក្សទម្លាក់គ្រាប់បែកមួយគ្រឿងបានបាត់ខ្លួនឲ្យឈឹងហើយធ្លាក់ទៅក្នុងតំបន់ព្រៃក្រាស និងគ្រោះថ្នាក់បំផុតមួយនៅលើផែនដី ហើយវាត្រូវបានគេរកឃើញក្នុងត្រពាំងវាលភក់លើកោះមួយនៃប្រទេសប៉ាពូញូវហ្គីណេនៅ៦៨ឆ្នាំក្រោយ។

​បាត់​ខ្លួន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ខ្មោច​យន្តហោះ​B-17​រក​ឃើញ​វិញ​នៅ​៦៨​ឆ្នាំ​ក្រោយ​ក្នុង​ព្រៃ​ក្រាស់​ប្រទេស​ប៉ាពូញូវហ្គីណេ(Video)

យន្តហោះនេះត្រូវបានបើកដោយមេទាហានវ័យក្មេងរបស់អាមេរិកលោក Fred Eaton បានបើកក្នុងរយៈចម្ងាយឆ្ងាយ ពីប្រទេសអូស្ត្រាលី មកបំពេញបេសកកម្មដ៏គ្រោះថ្នាក់បំផុតមួយគឺ ប្រយុទ្ធជាមួយទាហានជប៉ុននៅបន្ទាយ Rabaul កោះ New Britain ក្នុងភ្លើងសង្គ្រាមតំបន់ប៉ាស៊ីហ្វិកក្នុងអំឡុង World War II។ វាត្រូវបានគេដឹងថាជាយន្តហោះទម្លាក់គ្រាប់បែកដំបូងគេ ដែលបំពេញបេសកកម្មក្នុងសង្គ្រាមលោកលើកទី២ដែលតាមប្រមាញ់ទាហានជប៉ុន ដើម្បីសងសឹកពេលទាហានជប៉ុនបានមេរៀនយ៉ាងជូរចត់ដល់អាមេរិកនៅ Pearl Harbor ។

​បាត់​ខ្លួន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ខ្មោច​យន្តហោះ​B-17​រក​ឃើញ​វិញ​នៅ​៦៨​ឆ្នាំ​ក្រោយ​ក្នុង​ព្រៃ​ក្រាស់​ប្រទេស​ប៉ាពូញូវហ្គីណេ(Video)

ទោះយន្តហោះនេះបានធ្លាក់ ក្រុមអាកាសនាវិកទាំងអស់សុទ្ធតែនៅមានជីវិត ហើយ៦អាទិត្យក្រោយមកពួកគាត់បានត្រឡប់ទៅសមរភូមិវិញ។ យន្តហោះ B-17E ក៏ត្រូវបានគេបំភ្លេចចោលក្នុងត្រពាំងរហូតដល់គេរកឃើញវិញនៅឆ្នាំ ១៩៧២ ដោយក្រុមអាកាសនាវិកអូស្ត្រាលីមួយក្រុមតែមិនអាចយកចេញបាន។

នៅពាក់កណ្ដាលទសវត្ស ១៩៨០ អាកាសនាវិកម្នាក់ដែលនៅរស់ពីសង្គ្រាមលោកលើកទី២ និងបានបង្កើតសារមន្ទីរវត្ថុបុរាណបានត្រួសត្រាយនាំយកយន្តហោះនេះត្រឡប់ទៅទឹកដីអាមេរិកវិញ។ ទើបមកដល់ឆ្នាំ ២០១០ គោលបំណងរបស់គាត់ទើបបានសម្រេច ដោយទទួលការជ្រោមជ្រែងពីក្រុមគ្រួសារ និងអតីតមិត្តសម័យសង្គ្រាមលោក Alfred Hagen បានដឹកចេញពីក្នុងល្បាប់ភក់។

​បាត់​ខ្លួន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ខ្មោច​យន្តហោះ​B-17​រក​ឃើញ​វិញ​នៅ​៦៨​ឆ្នាំ​ក្រោយ​ក្នុង​ព្រៃ​ក្រាស់​ប្រទេស​ប៉ាពូញូវហ្គីណេ(Video)

មុនពេកគេរកឃើញ តំបន់ព្រៃក្រាស់ខ្មោចយន្តហោះក្នុងត្រពាំងនេះ គឺតំបន់ដែលគ្មាននរណាចូលទៅដល់ហើយតួយន្តហោះមានសភាពនៅល្អដដែល គ្រាន់តែម៉ាស៊ីន និងគ្រឿងក្នុងខូចទ្រង់ទ្រាយដោយសារនៅក្នុងទឹកយូរពេក។

បន្ទាប់ពីដឹកទៅដល់កំពង់ផែទីក្រុងឡុងប៊ិច យន្តហោះនេះត្រូវយកទៅពិនិត្យហើយសរុបមកអស់រយៈពេល៦៨ឆ្នាំទើបទៅដល់ទឹកដីកំណើត។ ពេលនេះយន្តហោះត្រូវគេដាក់តាំងក្នុងសារមន្ទីរសង្គ្រាមរបស់អាមេរិកហើយវាត្រូវបានគេចាត់ទុកជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃបំផុតរបស់អាមេរិក បន្ទាប់ពីសម្អាតរួចរាល់។
​បាត់​ខ្លួន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ខ្មោច​យន្តហោះ​B-17​រក​ឃើញ​វិញ​នៅ​៦៨​ឆ្នាំ​ក្រោយ​ក្នុង​ព្រៃ​ក្រាស់​ប្រទេស​ប៉ាពូញូវហ្គីណេ(Video)

​បាត់​ខ្លួន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ខ្មោច​យន្តហោះ​B-17​រក​ឃើញ​វិញ​នៅ​៦៨​ឆ្នាំ​ក្រោយ​ក្នុង​ព្រៃ​ក្រាស់​ប្រទេស​ប៉ាពូញូវហ្គីណេ(Video)

ប្រែសម្រួលដោយ៖ kqube

ប្រភព៖ warhistoryonline

  • ​បាត់​ខ្លួន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ខ្មោច​យន្តហោះ​B-17​រក​ឃើញ​វិញ​នៅ​៦៨​ឆ្នាំ​ក្រោយ​ក្នុង​ព្រៃ​ក្រាស់​ប្រទេស​ប៉ាពូញូវហ្គីណេ(Video)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: