ធ្វើជា​ទិញ​ខោអាវ​បន្លំ​លួច​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​មួយ​គ្រឿង​ គេ​ចាប់​វាយ​ទ្រម​ខ្លួន​

ធ្វើជា​ទិញ​ខោអាវ​បន្លំ​លួច​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​មួយ​គ្រឿង​ គេ​ចាប់​វាយ​ទ្រម​ខ្លួន​

ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់បាន​ប្រើ​ល្បិច​ជា​ទិញ​ទិញ​ខោអាវ​ ​រួច​បន្លំ​លួច​ទូរស័ព្ទ​ដៃ​​ស៊េរី​​ទំនើប​១​គ្រឿង​បានសម្រេច​ហើយ​ រត់​ទៅ​ណា​មិន​រួច​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឡោមព័ទ្ធ​ចាប់​បាន ​នាំគ្នា​វាយ​ទ្រម​ខ្លួន ​និង​ដក​ហូត​យក​ទូរស័ព្ទ​មកវិញ​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២១​ ខែមិថុនា ​ឆ្នាំ​២០១៦​ក្នុង​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ទី​១.​ឈ្មោះ ស៊ីម​វ៉ា ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ស្នាក់នៅ​ផ្ទះ​ជួល នៅ​ដី​ភូមិ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​បាលី ឃុំ​ត្រពាំង​ល្វា ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ និង​ម្នាក់ទៀត​ឈ្មោះ ជី លី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជា​ក្មេង​កំព្រា​ស្នាក់នៅ​ការដ្ឋាន​សំណង់​ក្នុង​វត្ត​ឧណ្ណាឡោម ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ក្រចេះ​1F-5556 ។

ស្ត្រី​រងគ្រោះ​ឈ្មោះ សៀង គង់ ​អាយុ​៣៦​ឆ្នាំ​មាន​ទីលំនៅ​ផ្ទះ​លេខ​៣២ ភូមិ​ពោន​ឃុំ​ទឹកថ្លា ខេត្ត​ព្រៃវែង។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​ជនសង្ស័យ​ទាំងពីរ​នាក់ ​បាន​ធ្វើជា​ចូល​ទិញ​សំលៀកបំពាក់​ក្នុង​ផ្ទះ​លក់​សំលៀកបំពាក់​ តែ​គេ​ធ្វើជា​មើល​មិន​ព្រម​ទិញ​ទេ​ បែរជា​បន្លំ​លួច​ទូរស័ព្ទ​ដៃ​​ស៊េរី​​ទំនើប​មួយ​គ្រឿង​បានសម្រេច ​តែ​ត្រូវ​ម្ចាស់​មើល​ឃើញ​ទាន់​ ក៏​ស្រែក​ថា ​ចោរៗ​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នៅ​ក្បែរ​នោះ ​ក៏​នាំគ្នា​ស្ទុះ​ដេញ​ចាប់​បាន​ភ្លាមៗ​ ហើយ​នាំគ្នា​ព្រួត​វាយ​ឡើង​ទ្រម​ខ្លួន​។ ភ្លាមៗ​នោះ​ដឹង​ដល់​សមត្ថកិច្ចក៏បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ ដើម្បី​ជួយ​អន្តរាគមន៍​នាំ​ខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប ​ដើម្បី​កសាង​ឯកសារ​បញ្ជូន​ទៅតុលាការ​ចាត់ការ​តាមច្បាប់៕