លោក គង់ វិមាន ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទះ​ប្រជាពលរដ្ឋ​ ដោយសារ​ខ្យល់​កន្ត្រាក់ ​និង​ផ្លូវលំ​ក្នុងស្រុក​ស្ទោង​

លោក គង់ វិមាន ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទះ​ប្រជាពលរដ្ឋ​ ដោយសារ​ខ្យល់​កន្ត្រាក់ ​និង​ផ្លូវលំ​ក្នុងស្រុក​ស្ទោង​

កំពង់ធំ ៖ ដោយ​មើល​ឃើញ​ពី​ភាព​លំបាក​របស់​ប្រជាពលរដ្ឋ លោក គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ពពក ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​នៅ​ថ្ងៃទី​២១ ខែ មិថុនា ឆ្នាំ ២០១៦ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ពពក ចំនួន​២៧ ខ្នង ដែល​ទទួលរង​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ ២០១៦​កន្លងទៅ និង​បន្ត​ចុះ​ពិនិត្យ​ការ​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​១.៥០០ ម៉ែត្រ និង​ទទឹង ៥ ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៦​ដល់​វត្ត​ត្រែង ស្ថិត​ក្នុង​ភូមិ​ស្លា ឃុំ​ទ្រា ស្រុក​ស្ទោង ដែល​ជា​អំណោយ​របស់​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ស្ទោង ។

លោក​គង់ វិមាន បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្រុម​គ្រួសារ​ជាពិសេស​មនុស្ស​ចាស់ ក្មេង​តូចៗ នៅ​ពេល​មាន​ខ្យល់​ឬ​ភ្លៀង ហាម​ជ្រក​ក្រោម​ដើមឈើ ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព​ជៀសវាង​គ្រោះ​មហន្តរាយធម្មជាតិ ដូចជា​រន្ទះបាញ់​ខ្យល់​កន្ត្រាក់​រលំ​ដើមឈើ រលំ​ផ្ទះ​ជាដើម និង​ជួយ​ថែរក្សា​ការពារ​សម្បត្តិ​របស់​រដ្ឋ ព្រោះថា​ ទ្រព្យសម្បត្តិ​រដ្ឋ​ក៏ដូចជា​របស់យើង​ដែរ ក្នុង​នោះ​លោក​ក៏បាន​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​របើក​ដំបូល​ទាំងស្រុង​ចំនួន​ពីរ​គ្រួសារ៕លោក គង់ វិមាន ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទះ​ប្រជាពលរដ្ឋ​ ដោយសារ​ខ្យល់​កន្ត្រាក់ ​និង​ផ្លូវលំ​ក្នុងស្រុក​ស្ទោង​