កម្មវិធី LIVEYOURMUSIC របស់​ស្រា​បៀរ HEINEKEN ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ក្លិប Cheers ក្នុង​ក្រុង​សៀមរាប

កម្មវិធី LIVEYOURMUSIC របស់​ស្រា​បៀរ HEINEKEN ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ក្លិប Cheers ក្នុង​ក្រុង​សៀមរាប

សៀមរាប ៖ ស្រា​បៀរ Heineken បាន​បន្ត​រៀបចំ​កម្មវិធី​តន្ត្រី​សកល​ថ្មី LiveYourMusic នៅ​ក្លិប Cheers ក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​សៅរ៍​ទី១៨ ខែមិថុនា ឆ្នាំ 2016 ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​គគ្រឹក​គគ្រេង​ដោយមាន​អ្នកគាំទ្រ​ស្រា​បៀរ Heineken យ៉ាង​ច្រើន​កុះករ​ចូល​រួម​ក្នុង​កម្មវិធី​នា​រាត្រី​ពិសេស​នោះ​ជាមួយ​នឹង​ការកម្សាន្ត​តន្ត្រី​ផ្ទាល់​នៅ​ក្នុង​តំបន់​កម្សាន្ត​រាត្រី​ផាប់​ស្ទ្រីត​ដ៏​ល្បីល្បាញ​ក្នុង​ក្រុង​សៀមរាប​។

កម្មវិធី​” Takeover ” នៅ​ក្លិប Cheers ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​បំផុត​ពី​អ្នកចូលរួម​កម្មវិធី ដែល​ទទួល​បាន​ការកម្សាន្ត​សប្បាយរីករាយ​ពេញ​មួយ​រាត្រី​ដោយមាន​ការចូលរួម​សម្ដែង​ពិសេស​ពី​ឌី​ជេ Lady Anna មកពី​ប្រទេស​ម៉ាឡេស៊ី ឌី​ជេ​ក្នុងស្រុក​ជាច្រើន​រូប​ទៀត និង​តារា​ចម្រៀង​ហ៊ី​ប​ហប់​ខ្មែរ​លោក Bross La ព្រមទាំង​ការ​រាំ​ពិសេស​ពី​ក្រុម​រាំក្បាច់​ប្លែក​អស្ចារ្យ ដែល​បាន​ធ្វើ​ឲ្យ​ទស្សនិកជន មាន​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។

កម្មវិធី​មួយ​របស់​កម្មវិធីLiveYourMusic ដែលមាន​ឈ្មោះថា ” Takeover ” ឬ “​បន្តវេន​” អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម “​បន្តវេន​” គ្រប់គ្រង​ជ្រើសរើស​តន្ត្រី​ពី​ឌី​ជេ​ដោយ​ប្រើ​ខ្សែ​កងដៃ​ពិសេស​ម៉ាក Heineken អាច​បំភ្លឺ​ភ្លើងពណ៌​ក្រហម ឬ​បៃតង ដែល​អ្នកចូលរួម​អាច Vote ឬ​បោះឆ្នោត​បទ​ចម្រៀង​បន្ទាប់​តើ​បទ​មួយ​ណា​ដែល​គេ​ចង់​ស្តាប់ ដោយមាន​ផ្ទាំង​អេក្រង់ LED មួយ​គួរ​ឲ្យ​ទាក់ទាញ​នៅក្នុង​ក្លិប​។

កម្មវិធី​តន្ត្រី​ផ្ទាល់ Live Your Music របស់​ស្រា​បៀរ Heineken គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ម៉ាក​សញ្ញា​នេះ​ក្នុង​ការពង្រឹង​វិស័យ​តន្ត្រី​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀម នៅ​តាម​បណ្តា​ក្លិប​ល្បីៗ​ក្នុង​ខេត្ត​ក្រុង​ទាំងនេះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀរ Heineken ក្នុង​គោលបំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​នេះ​ឲ្យ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី LiveYourMusic បន្ទាប់​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ Heineken គឺ​៖ www.facebook.com/heineken/៕