ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ និង​ពង្រឹង​ការអនុវត្ត​ជំនាញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​

ព្រៃវែង ៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បាន​ប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ និង​ពង្រឹង​ការអនុវត្ត​ជំនាញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ជាពិសេស​បច្ចេកទេស​ស៊ើបអង្កេត​បទល្មើស​សេដ្ឋកិច្ច​ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍​ត្រី សួន ណា​រ៉ា អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច និង​លោក​ឧត្ដមសេនីយ៍ ពេជ្រ សុត្ថារ័ត្ន ស្នងការ​រង​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​២១​ ខែមិថុនា​ឆ្នាំ​២០១៦។

លោក​ឧត្ដមសេនីយ៍​ទាំងពីរ បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ និង​បង្កើន​សមត្ថភាព​ក្នុង​ការ​អនុវត្ត​ការងារ​ជំនាញ ជាពិសេស​ស៊ីជម្រៅ​លើ​បច្ចេកទេស​ស៊ើបអង្កេត​បទ​ល្មើស​ឱសថ ជូន​ដល់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​អធិការ អធិការរង​ទទួល​ការងារ​យុត្តិធម៌​ទាំង​១៣​ក្រុង ស្រុក រួម​ទាំង​មេបញ្ជាការ មេបញ្ជាការរង​វរ និង​ប៉ុស្តិ៍​បណ្ដា​ព្រំដែន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​។

លោក​ឧត្ដម​សេនីយ៍​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ទាំងអស់ ​សូម​យកចិត្តទុកដាក់​ក្នុង​ការ​ក្រេបជញ្ជក់​នូវ​ចំណេះ​ដឹង​និង​បទពិសោធន៍​ថែមទៀត ដើម្បី​ពង្រឹង​ និង​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ថែមទៀត ឲ្យ​ក្លាយ​ជា​មន្ត្រី​ដែល​មាន​ជំនាញ​ត្រឹមត្រូវ​ច្បាស់លាស់​ ទៅ​បម្រើ​អង្គភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕