ហេតុផល​ទាំង​៩​ដែល​អ្នក​គួរ​លា​ឈប់​ពី​ការងារ​អ្នក​កាន់​តែ​លឿន​កាន់​តែ​ល្អ

ជីវិត​មនុស្ស​យើង​ខ្លី​ណាស់​ ឈប់​ពិបាក​ចិត្ត​រួច​ស្វែង​រក​អ្វី​ដែល​ល្អ​ជាង​នេះ​ ។

១.ការ​ផ្ដល់​អោយ​របស់​អ្នក​មិន​មាន​នរណា​យក​ចិត្ត​ទុក​ដាក់​​

មនុស្ស​ម្នាក់ៗ​តែង​មាន​គំនិត​ផ្សេងៗ ហើយ​នៅ​ពេល​ដែល​គំនិត​របស់​យើង​បាន​ចូលរួម​ចំណែក​ពិសេស​នៃ​ការ​វិវត្តន៍​របស់​ក្រុមហ៊ុន​នាំ​មក​យើង​កើត​មាន​អារម្មណ៍​ល្អ​ជា​ខ្លាំង​ ។ តែ​ជួន​កាល​ចៅហ្វាយ​របស់​អ្នក​បាន​ទម្លាក់​គំនិត​អ្នក​ចុះ​រួច​សើច​ឌឺដង​ ឬ មើល​ងាយ​​​នោះ​ វា​ជា​ការ​បំបាក់​ទឹក​ចិត្ត​ជា​ខ្លាំង​ ។

ជីវិត​មនុស្ស​យើង​ខ្លី​ណាស់​ ដែល​មិន​ត្រូវ​បាន​គេ​យល់​ចិត្ត​ ។

២.អ្នក​ត្រូវ​បាន​គេ​រិះ​គន់​ជា​សាធារណៈ​

យើង​ត្រូវ​ការ​ ការ​រិះគន់​បែប​ស្ថាបនា​ ដើម្បី​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​នេះ​ ។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ការ​ការ​រិះ​គន់​ទាំង​នោះ​ជា​លក្ខណ​បុគ្គល​ផង​ដែរ​ ។

ជីវិត​មនុស្ស​ខ្លឺ​ណាស់​ ឈប់​ត្រូវ​បាន​គេ​រិះគន់​និង​មើល​ងាយ​ក្នុង​ហ្វូង​មនុស្ស​តទៅ​ទៀត​ ។

៣.ធ្វើ​ការ​ដោយ​មិន​ដែល​លឺ​ពាក្យ​ថា​ អរគុណ

អ្នក​ណា​ក៏ដោយ​ក៏​ត្រូវ​ការ​​ ការ​លើក​ទឹកចិត្ត​ មិន​ថា​ពេល​ធ្វើ​បាន​ល្អ ឬ មិន​សូវ​បាន​ល្អ​ក្តី ។

ជីវិត​មនុស្ស​ខ្លី​ណាស់​ ឈប់​នៅ​ជាមួយ​ភាព​ដែល​មិន​ស្គាល់​នូវ​ការ​ចូល​រួម​របស់​អ្នក​ ។

៤.​មេរបស់​អ្នក​ជា​មនុស្ស​យក​មុខ​

ចៅហ្វាយ​ដ៏​ពូកែ​ ជា ​អ្នក​ដឹក​នាំ​ដែល​ដឹង​ថា​កាល​ណា​ ក្រុម​មួយ​ដែល​​ជោគជ័យ​ គឺ លុះ​ត្រា​តែ​​បុគ្គលិក​នីមួយ​ជោគ​ជ័យ​ជាមុន បើ​សិន​ជា​ចៅហ្វាយ​អ្នក​សាង​កេរ្តិ៍ឈ្មោះ​តែ​ម្នាក់​ឯង​ នោះ​អ្នក​គួរ​គិត​សារ​ឡើង​វិញ​ ។

ជីវិត​មនុស្ស​ខ្លី​ណាស់​ ឈប់​​​ចំណាយ​ពេល​វេលា​ដើម្បី​អភិវឌ្ឍន៍​ឈ្មោះ​ចៅហ្វាយ​អ្នក ស្រប​ពេល​ដែល​កេរ្តិ៍ឈ្មោះ​អ្នក​ត្រូវ​បាន​បាត់បង់​ ។

៥.អ្នក​មាន​អារម្មណ៍​ថា​មិន​មាន​គោល​ដៅ​អ្វី​សោះ​

មនុស្ស​គ្រប់​​គ្នា​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ជា​ផ្នែក​នៃ​របស់​សំខាន់​ ឬ គម្រោង​សំខាន់​អ្វី​មួយ​ ។ អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ចង់​អោយ​សម្រេច​គម្រោង​នោះ​ដែល​មាន​ឥទ្ធិពល​ល្អ​ដល់​មនុស្ស​ជុំ​វិញ​ មិន​មែន​គ្មាន​គោល​ដៅ​នោះ​ទេ​ ។

ជីវិត​មនុស្ស​ខ្លី​ណាស់​​ ឈប់​ទៅ​ផ្ទះ​រាល់​ថ្ងៃ​​​ដោយ​​ដឹង​តែ​ពី​ធ្វើ​ការ​ ដោយ​មិន​ដឹង​ថា​ខ្លួន​ឯង​បាន​ធ្វើ​អ្វី​ខ្លះ​មាន​ន័យ​ក្នុង​ជីវិត​

៦.អ្នក​មាន​អារម្មណ៍​ថា​ដូច​ជា​ត្រឹម​តែ​ជា​តួលេខ

ត្បិត​តែ​មនុស្ស​គ្រប់​គ្នា​អាច​ជំនួស​ការងារ​គ្នា​បាន​ តែ​ពួក​គេ​ធ្វើ​ការ​មិន​មែន​ចង់​បាន​តែ​លុយ​បើក​ប្រាក់​ខែ​មួយ​ប៉ុណ្ណោះ​ទេ​ ។​ បើ​សិន​ជា​ចៅហ្វាយ​អ្នក​មិន​ដែល​សាក​សួរ​សុខ​ទុក្ខ​អ្នក​ ឬ ផ្ដល់​ជា​ជំនួយ​ពេល​ដែល​អ្នក​ត្រូវ​ការ​នោះ​ទេ​ អ្នក​ប្រហែល​ជា​បាន​ត្រឹម​តែ​ជា​តុក្កតា​១​ក្នុង​ម៉ាស៊ីន​ដ៏​ធំ​អ៊ីចឹង​អែង​ ។

ជីវិត​មនុស្ស​ខ្លី​ណាស់​ ឈប់​ធ្វើ​ខ្លួន​ជា​តុក្កតា​ក្នុង​ម៉ាស៊ីន​ដ៏​ធំ​ត​ទៅ​ទៀត​ ។

៧.អ្នក​មិន​មាន​អ្វី​រំភើប​សូម្បី​តែ​បន្តិច​ពេល​ធ្វើ​ការ​

គ្រប់​ការ​ងារ​តែង​មាន​ការ​លំបាក​ ឬ រំភើប​រីក​រាយ​ បើ​សិន​ជា​ការ​ងារ​អ្នក​កំពុង​ធ្វើ​មិន​មាន​អ្វី​រំភើប​ ឬ ប្រកួត​ប្រជែង​ចំពោះ​អ្នក​ទេ​ …..

ជីវិត​មនុស្ស​​គឺ​ខ្លី​ណាស់​ ឈប់​​ចំណាយ​ពេល​រង់​ចាំ​ពេល​លា​ឈប់​ទៅ​ ។

៨.អ្នក​មើល​មិន​ឃើញ​អនាគត​

គ្រប់​ការងារ​សុទ្ធ​តែ​មាន​មក​ជាមួយ​ ៖​ ក្តី​សង្ឃឹម​ថា​នឹង​បាន​ឡើង​តំណែង​ បើ​មិន​ទាន់​មាន​ឱកាស​ត្រូវ​បង្កើន​ទំនួល​ខុស​ត្រូវ​, រៀន​អ្វី​ដែល​ថ្មី​ យក​ឈ្នះ​ការ​ប្រកួត​ប្រជែង​ ដើម្បី​មាន​អារម្មណ៍​ថា​ថ្ងៃ​ស្អែក​នឹង​មាន​រឿង​អ្វី​ដែល​ថ្មី​កើត​ឡើង​។

បើ​សិន​ជា​ចៅហ្វាយ​របស់​អ្នក​កំពុង​អភិវឌ្ឍន៍​ក្រុមហ៊ុន​អោយ​ធំ​ក្នុង​ពេល​អនាគត​ ហើយ​គាត់​ជា​ចៅហ្វាយ​ល្អ​នោះ​​គាត់​ក៏​នឹង​អភិវឌ្ឍន៍​អ្នក​អោយ​ល្អ និង​ អោយ​ចេះ​មើល​ឃើញ​ពី​អនាគត​ដ៏​ធំធេង​នៃ​ក្រុមហ៊ុន​ ។

ជីវិត​មនុស្ស​ខ្លី​ណាស់​ កុំ​រស់​នៅ​ដោយ​គ្មាន​ក្តី​សង្ឃឹម​​ ។

៩.​អ្នក​គិត​ថា​អ្នក​មិន​អាច​បន្ត​ទៀត​បាន​

វា​ជា​ហេតុផល​ដែល​សំខាន់​ជាង​គេ​ដែល​អាច​អោយ​អ្នក​លា​ឈប់​ពី​ការងារ​ តែ​អ្នក​អាច​គិត​ថា​ “ខ្ញុំ​នឹង​មិន​អាច​រក​ការងារ​ថ្មី​បាន​” ជា​ដើម​ តែ​ការ​ពិត​អ្នក​អាច​ធ្វើ​អ្វី​ៗ​ផ្សេងៗ​បាន​ អ្នក​ក៏​អាច​ធ្វើ​រឿង​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

ជីវិត​មនុស្ស​ខ្លី​ណាស់​ ឈប់​នៅ​មួយ​កន្លែង​ ជំនួស​ដោយ​ការ​ធ្វើ​រឿង​អ្វី​ម្យ៉ាង​ដែល​ល្អ​ជាង​នេះ​ ។​​​​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • ហេតុផល​ទាំង​៩​ដែល​អ្នក​គួរ​លា​ឈប់​ពី​ការងារ​អ្នក​កាន់​តែ​លឿន​កាន់​តែ​ល្អ已关闭评论
  • 33 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កីឡា
Tags: