អ្នក​អភិរក្ស​កំពុងបន្ត​ជួសជុល​បង្កាន់ដៃ​ចម្លាក់​រានហាល​ខាងកើត​នៃ​ប្រាសាទបាយ័ន​

6 Videos

បន្ទាប់ពីបញ្ចប់ការជួសជុលរូបចម្លាក់ តោ និង ចម្លាក់បុរាណផ្សេងៗនៅប្រាសាទបាយ័នដែលខ្ទេចខ្ទាំដោយសង្គ្រាម ក្រុមអ្នកអភិរក្សនៃអាជ្ញាធរ «អប្សរា» ដែលបញ្ចប់ទៅកាលពីចុងឆ្នាំ ២០១៥ ក្រោមជំនួយរបស់អង្គការ Jica របស់ជប៉ុន ។

អ្នក​អភិរក្ស​កំពុងបន្ត​ជួសជុល​បង្កាន់ដៃ​ចម្លាក់​រានហាល​ខាងកើត​នៃ​ប្រាសាទបាយ័ន​

P9

ពេលនេះក្រុមអ្នកអភិរក្សនៃអាជ្ញាធរអប្សរាក៏បានទទួលគម្រោងអភិរក្សថ្មីមួយទៀត ពីមូលនិធិប្រជាជនជប៉ុនសម្រាប់ការអភិរក្សជួសជុលបង្កាន់ដៃចម្លាក់រានហាលខាងកើតនៃប្រាសាទបាយ័នរយៈពេលពីរឆ្នាំទៀត ។

អ្នក​អភិរក្ស​កំពុងបន្ត​ជួសជុល​បង្កាន់ដៃ​ចម្លាក់​រានហាល​ខាងកើត​នៃ​ប្រាសាទបាយ័ន​

លោក នៅ សុភ័ក្ត ប្រធានក្រុមអភិរក្ស ដែលបំពេញការងារអភិរក្ស ជួសជុលចម្លាក់ បង្កាន់ដៃចម្លាក់ តោ និង ចម្លាក់នាគនៅរានហាលខាងកើតនៃប្រាសាទបាយ័នបានឲ្យដឹងថា គម្រោងនេះជាគម្រោងលើកទីបីហើយ ដែលមានរយៈពីរឆ្នាំបន្តទៀត គឺចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ ២០១៦ ដល់ខែមិនាឆ្នាំ ២០១៨ ដែលក្រុមអ្នកអភិរក្សរបស់លោកមានគ្នា ៩ នាក់ដែលកំពុងតែប្រតិប្បត្តិការណ៍ជួសជុលចម្លាក់ស្ពានហាលខាងកើតចម្លាក់បង្កាន់ដៃនាគ និង ក្បាលនាគនៅស្ពានហាលខាងកើត ។

អ្នក​អភិរក្ស​កំពុងបន្ត​ជួសជុល​បង្កាន់ដៃ​ចម្លាក់​រានហាល​ខាងកើត​នៃ​ប្រាសាទបាយ័ន​

គួររំលឹកផងដែរថា ក្រុមអភិរក្សនៃអាជ្ញាធរអាប្សរាបានដំណើរការអភិរក្សជួសជុលតាំងពីឆ្នាំ ២០១២ ដលឆ្នាំ ២០១៦ នេះ ដែលមានពីរដំណាក់កាលរួចមកហើយ និង បាន ជួសជុល និង អភិរក្សនៅបរិវេណប្រាសាទបាយ័ន នូវរោងរងចំនួន ៥ ចម្លាក់តោចំនួន ១៣ ចម្លាក់បង្កាន់ដៃនាគ ក្បាលនាគ និង ចម្លាក់ផ្សេងៗជាច្រើនទៀត ។ ពេលចប់គម្រោងថ្មីនេះទៅក្រុមអ្នកអភិរក្សប្រាសាទបាយ័ននឹងមានគម្រោងអភិរក្សថ្មីៗទៀត សម្រាប់ជួសជុលនៅប្រាសាទបាយ័នជាបន្តទៀត ៕

                                                                                            សុថាត់