អៀរឡង់​ខាង​ជើង​ ​ក៏​បាន​ឡើង​វគ្គ​១៦​ក្រុម ទោះ​ចាញ់​អាល្លឺម៉ង់​ ១-០

ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ បាន​យក​ឈ្នះ​លើ​អៀរឡង់​ខាង​ជើង​ ១-០ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ពូល C ​នៃ​ពាន​រង្វាន់​ Euro 2016 យប់​មិញ​នេះ។

 

អៀរឡង់​ខាង​ជើង​ ​ក៏​បាន​ឡើង​វគ្គ​១៦​ក្រុម ទោះ​ចាញ់​អាល្លឺម៉ង់​ ១-០

Mario Gomez អ្នក​ស៊ុត​ឲ្យ​អាល្លឺម៉ង់​ឈ្នះ​ ១-០

 

១​គ្រាប់​របស់​អាល្លឺម៉ង់​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​​ Mario Gomez របស់​ក្រុម​ Beşiktaş ​តាំង​ពី​នាទី​ទី​២៩។ លទ្ធផល​នេះ​ បាន​ជួយ​ឲ្យ​ម្ចាស់​ជើង​ឯក World Cup 2014 ​អាល្លឺម៉ង់ មាន​៧​ពិន្ទុ​ នៅ​លើ​កំពូល​តារាង​ ខណៈ​ដែល​អៀរឡង់​ខាង​ជើង​​មាន​៣​ពិន្ទុ ស្ថិត​នៅ​លេខ​៣។ ប៉ុន្តែ​អៀរឡង់​ខាង​ជើង ក៏​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ដែរ ដោយ​សារ​​ពួកគេ​​ជាប់​ក្នុង​ចំណោម​ក្រុម​ល្អ​បំផុត​ទាំង​៤ ដោយ​មាន​កំណត់ត្រា​គ្រាប់​ស៊ុត​ ល្អ​ជាង​ក្រុម​អាល់បានី​នៅ​ពូល​ A និង​​ទួរគី​នៅ​ពូល​ D។

 

ចំណែក​ឯ​ការ​ប្រកួត​១​គូ​ទៀត​ក្នុង​ពូល​ C ​នេះ​ដែរ ប៉ូឡូញ​បាន​យក​ឈ្នះ​អ៊ុយក្រែន ១-០ ស៊ុត​ដោយ​​ខ្សែ​បម្រើ​ Jakub Blaszczykowski របស់​ក្លឹប​ Borussia Dortmund ​​នៅ​នាទី​៥៤។ ជ័យ​ជម្នះ​នេះ ​បាន​ជួយ​ឲ្យ​ប៉ូឡូញ មាន​៧​ពិន្ទុ​ស្មើ​អាល្លឺម៉ង់ ស្ថិត​នៅ​ចំណាត់​ថ្នាក់​​លេខ​២៕

 

អៀរឡង់​ខាង​ជើង​ ​ក៏​បាន​ឡើង​វគ្គ​១៦​ក្រុម ទោះ​ចាញ់​អាល្លឺម៉ង់​ ១-០

 

អៀរឡង់​ខាង​ជើង​ ​ក៏​បាន​ឡើង​វគ្គ​១៦​ក្រុម ទោះ​ចាញ់​អាល្លឺម៉ង់​ ១-០

 

អៀរឡង់​ខាង​ជើង​ ​ក៏​បាន​ឡើង​វគ្គ​១៦​ក្រុម ទោះ​ចាញ់​អាល្លឺម៉ង់​ ១-០

 

អៀរឡង់​ខាង​ជើង​ ​ក៏​បាន​ឡើង​វគ្គ​១៦​ក្រុម ទោះ​ចាញ់​អាល្លឺម៉ង់​ ១-០

 

អៀរឡង់​ខាង​ជើង​ ​ក៏​បាន​ឡើង​វគ្គ​១៦​ក្រុម ទោះ​ចាញ់​អាល្លឺម៉ង់​ ១-០

 

អៀរឡង់​ខាង​ជើង​ ​ក៏​បាន​ឡើង​វគ្គ​១៦​ក្រុម ទោះ​ចាញ់​អាល្លឺម៉ង់​ ១-០

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc