​​ស្គាល់​ត្រឹម​លេខ​ទូរសព្ទ​ អាច Hack Facebook បាន ​ជឿ​អត់?

ថ្មីៗ​នេះ​វីដេអូ​មួយ​នៅ​លើ​ប្រព័ន្ធ​ YouTube ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​វីដេអូ​បង្ហាញ​ពី​វិធី​ Hack យក​គណនី​ Facebook ​ដោយ​គ្រាន់​តែ​ស្គាល់​លេខ​ទូរសព្ទ។

 

 

តាម​វីដេអូ​ស្ដែង​ឲ្យ​ឃើញ​ថា​ការ​ Hack គណនី​តាម​លេខ​ទូរសព្ទ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ Network ឈ្មោះ​ថា​ Signalling System Number 7 (SS7)។ SS7 គឺ​ជា​ Protocol ម្យ៉ាង​នៃ​​ការ​ទំនាក់​ទំនង​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​​ដោយ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​ទូរសព្ទ​ជា​ច្រើន​លើ​សកល​លោក។ ដោយ​ប្រើ​ប្រាស់​​កំហុស​មួយ​របស់​ SS7 Hacker អាច​បង្វែរ​សារ​ ឬ​ ការ​ហៅ​ចូល​ទៅ​កាន់​ឧបករណ៍​របស់​ពួក​គេ​បាន។

 

បញ្ជាក់​ថា​វិធី​សាស្ត្រ​នៃ​ការ​ Hack នេះ​ ជា​វីដេអូ​គំរូ​មួយ​ដែល​ចែក​ចាយ​ដោយ​ អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​នៃ​ក្រុមហ៊ុន​ Positive Technologies។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ផ្ដល់​ដំបូន្មាន​ថា​ដាច់​ខាត​ពុំ​គួរ​បញ្ចូល​លេខ​ទូរសព្ទ​របស់​ខ្លួន​ទៅ​លើ​បណ្ដាញ​ Facebook ឡើយ។ ទោះ​បី​ជា​បញ្ចូល​គប្បី​កុំ​បង្ហាញ​ជា​សាធារណៈ (ដាក់​ជា​ Public)៕​

 

​​​​​ចុច​អាន៖ Facebook ប្លុក​ចោល​មួយ ​​ហ៊ាន​បង្ហោះ​​រូប​ពាក់​មុខ​សត្វ​​ឆ្កែ​ជា​សាធារណៈ​ ​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Forbes