យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​

    ​យន្តហោះ​ធំ​បំផុត​មិន​ធ្លាប់មាន​ដែល​កំពុង​សាងសង់​គឺ​ជិត​រួចរាល់​ហើយ ខណៈដែល​ក្រុមហ៊ុន​ឯកជន​ដែល​នៅ​ពីក្រោយ​ការបាញ់​បង្ហោះ​យានអវកាស​នេះ និង​ទទួលបាន​ការឧបត្ថម្ភ​ដោយ​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Paul Allen បាន​អ​ញ្ចើ​ញ​អ្នកកាសែត​ដើម្បី​មើល​យន្តហោះ Stratolaunch ជា​លើកដំបូង​។​

​    ​ជាមួយនឹង​ស្លាប​យក្ស​ប្រវែង ១១៧ ម៉ែត្រ​និង​ម៉ាស៊ីន ៦ យន្តហោះ​នេះ​កំពុង​ប្រើ​វិធីសាស្ត្រ​ថ្មី​ក្នុងការ​ប្រកួតប្រជែង​ផ្នែក​អវកាស​ដោយ​បង្ហោះ​ផ្កាយរណប​និង​យានអវកាស​ចេញទៅ​គន្លង​ផែនដី​នៅ​កម្ពស់​ដ៏​ខ្ពស់​ធៀប​នឹង​នីវ៉ូ​សមុទ្រ​។​

យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​

​    ​យន្តហោះ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នេះ​នឹងធ្វើ​ការហោះហើរ​នៅ​ដើមឆ្នាំ​ក្រោយនេះ​។ វា​ត្រូវបាន​គេ​ដាក់ឈ្មោះថា Stratolaunch Carrier ដែល​ឥឡូវ​កំពុង​ស្ថិតក្រោម​ការសាងសង់​នៅ​រោងចក្រ Mojave Air and Spaceport ក្នុង​រដ្ឋ California​។​

​    ​យន្តហោះ​នេះ​អាច​ទ្រ​ទម្ងន់​របស់​យានអវកាស ៦ តោន និង​អាច​នាំ​យាន​នោះ​ទៅ​លំហ​បាន​ក្នុង​រយៈកម្ពស់​ពី ១៨០ គីឡូ​ទៅ ២០០០ គីឡូម៉ែត្រ​ធៀប​នឹង​នីវ៉ូ​សមុទ្រ និង​បើកបរ​ក្នុង​រយៈ​ល្បឿន ៨៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ចំណែក​ទឹកប្រាក់​ក្នុងការ​សាងសង់​អាច​ច្រើនជាង ២០០ លាន​ដុល្លារ​៕

យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​នឹង​ត្រៀម​កាយ​នាំ​អាកាសយានិក​ចេញទៅ​ក្រៅ​ភពផែនដី​

ប្រភព៖ Dailymail