ប្រជាពលរដ្ឋ​ថា មន្ត្រី និង ឈ្មួញ គប់គិត​គ្នា​ឈូសឆាយ​យក​ដីឡូត៍​លេខ ១៨ ជា​កម្មសិទ្ធិ​

6 Videos


ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បាននិយាយថា ដីបឹងអតីតដែនឡូត៍នេសាទលេខ ១៨ របស់រដ្ឋប្រមាណជា ១០ ហិកតារ ត្រូវបានឈ្មួញយកគ្រឿងចក្រទៅជីកកាយលើកជាទំនប់ព័ទ្ធមិនឲ្យទឹកចូលដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និង បានជីកដឹកអាចម៌ដីទៅលុបមាត់ព្រែកគគីអស់ជាង១ចំហៀងព្រែក ធ្វើឲ្យព្រែកនោះ មានទំហំមិនអាចឲ្យទឹកហូរបានលឿន ។

ប្រជាពលរដ្ឋ​ថា មន្ត្រី និង ឈ្មួញ គប់គិត​គ្នា​ឈូសឆាយ​យក​ដីឡូត៍​លេខ ១៨ ជា​កម្មសិទ្ធិ​

P9

ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភខ្លាចឈ្មួញលុបព្រែកនោះជិតនិងសូម ឲ្យអាជ្ញាធរចុះពិនិត្យផង ដើម្បីទប់ស្កាត់កុំឲ្យឈ្មួញទាំងនោះ រំលោភយកព្រែកនិងដីបឹងព្រៃលិចទឹកជាជម្រកត្រីពងកូន ។

ប្រជាពលរដ្ឋ​ថា មន្ត្រី និង ឈ្មួញ គប់គិត​គ្នា​ឈូសឆាយ​យក​ដីឡូត៍​លេខ ១៨ ជា​កម្មសិទ្ធិ​

ដីដែលឈ្មួញកំពុងលើកទំនប់នោះគឺជាដីបឹងវាលសំណាប ដែលជាអតីតដែនឡូត៍នេសាទលេខ១៨ជាដីព្រៃលិចទឹក ជាជម្រកត្រីពងកូន ហើយឥឡូវត្រូវបានឈ្មួញយកគ្រឿងចក្រមកជីកលើកជាទំនប់ព័ទ្ធមិនឲ្យទឹកហូរចូល ហើយយកមកធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួន និងបានវាយកំទេចព្រៃលិចទឹកគ្មានសល់ធ្វើឲ្យបាត់បង់ជម្រកត្រីពងកូន ធ្វើឲ្យពូជត្រីកាន់តែវិនាសបន្តិចម្តងៗ មិនតែប៉ុណ្ណោះ ឈ្មួញរូបនោះ បានដឹកដីយកទៅចាក់លុបមាត់ព្រែករាប់រយ ម៉ែត្រធ្វើឲ្យព្រែកមានសភាពតូចចង្អៀតទឹកហូរលែងលឿន ។

ប្រជាពលរដ្ឋ​ថា មន្ត្រី និង ឈ្មួញ គប់គិត​គ្នា​ឈូសឆាយ​យក​ដីឡូត៍​លេខ ១៨ ជា​កម្មសិទ្ធិ​

ប្រជាពលរដ្ឋបានលើកឡើងថា សកម្មភាពឈ្មួញចេះតែទន្ទ្រានយកដីរដ្ឋកាន់កាប់ជាបន្តបន្ទាប់ បើអាជ្ញាធរមិនទប់ស្កាត់ទេ អតីតដែនឡូត៍នេសាទ អាចប្រឈមនឹងខើចរួញ បាត់បន្តិច ម្តងៗរហូតបាត់អតីតដែនឡូត៍នោះថែមទៀត ៕

                                                                            សុថាត់

  • ប្រជាពលរដ្ឋ​ថា មន្ត្រី និង ឈ្មួញ គប់គិត​គ្នា​ឈូសឆាយ​យក​ដីឡូត៍​លេខ ១៨ ជា​កម្មសិទ្ធិ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:ក្នុងស្រុក