ក្រុមហ៊ុន​មេ​ហ្គេម​ League of Legends សម្រេច​ទិញ​​ក្រុមហ៊ុន​ផលិត​ហ្គេម​ Clash of Clans​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Wall Street Journal ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ចិន​ Tencent បាន​ព្រមព្រៀង​ទិញ​យក​​ភាគហ៊ុន​​ចំនួន​ ៨៤,៣​% របស់​ក្រុមហ៊ុន​ Supercell អ្នក​បង្កើត​​ហ្គេម​ Clash of Clans ពី​ក្រុមហ៊ុន​ជប៉ុន​​ឈ្មោះ​ SoftBank។

 

ក្រុមហ៊ុន​មេ​ហ្គេម​ League of Legends សម្រេច​ទិញ​​ក្រុមហ៊ុន​ផលិត​ហ្គេម​ Clash of Clans​

 

ការ​ទិញ​យក​ហ៊ុន​​របស់​ Supercellនេះ​​ធ្វើ​ឡើង​ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន​ ៨,៥៧​​ ពាន់​លាន​ដុល្លារ។ ការ​សម្រេច​ចិត្ត​លក់​​ចេញ​ហ៊ុន​របស់​​ Supercell ​នេះ​ដែរ​ក៏​ព្រោះ​តែ​ SoftBank ចង់​កាត់​បន្ថយ​បំណុល​របស់​ខ្លួន។ ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រកាស​ពី​ការ​ដាក់​លក់​ហ៊ុន​ Alibaba ដែល​មាន​តម្លៃ​​យ៉ាង​ហោច​ណាស់​ ​ ៧,៩​ ពាន់​លាន​ដុល្លារ។

 

ដោយ​ឡែក​ខាង​ក្រុមហ៊ុន​ Tencent ឯ​ណោះ​វិញ​នឹង​អាច​ពង្រីក​ទីផ្សារ​ហ្គេម​របស់​ខ្លួន​បាន​កាន់​តែ​ធំ​​ពី​ការ​ទិញ​យក​ Supercell ដោយ​បច្ចុប្បន្ន​​ក្រុមហ៊ុន​ចិន​នេះ​មាន​​កាន់​កាប់​​ក្រុមហ៊ុន​ Riot Games អ្នក​ផលិត​ហ្គេម​​​កុំព្យូទ័រ​​ League of Legends ជា​ហ្គេម​អាច​រក​ចំណូល​បាន​ច្រើន​លើស​លប់៕​​​​​​​​​​​

 

​​​​​ចុច​អាន៖ ដឹង​ទេ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ ​មាន​បុគ្គលិក​ប៉ុន្មាន​នាក់​ធ្វើការ​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge