ហេតុផល ៥ យ៉ាង ដែលអ្នកគួរបរិច្ចាគឈាម !

6 Videos


ការបរិច្ចាគឈាម គឺជាទង្វើសប្បុរសធម៌មួយ ដែលអ្នកអាចជួយសង្រ្គោះជីវិតអ្នកដទៃបាន ហើយឈាមក៏ជាវត្ថុមានតម្លៃ ជាអំណោយដ៏ថ្លៃថ្លាដែលអ្នកអាចប្រគល់ទៅឱ្យមនុស្សដែលត្រូវការឈាមដើម្បីសង្រ្គោះជីវិត ។

P9

ឈាមដែលបានបរិច្ចាគ អាចធ្វើការសង្គ្រោះជីវិតមនុស្សបាន ហើយបើទោះជាឈាមអ្នកត្រូវបានគេរក្សាទុកដោយឡែកពីគ្នា ដូចជាការបំបែកកោសិកាឈាមក្រហម ប្លាកែត និង ប្លាស្មា ចេញដោយឡែកពីគ្នាក្តី វាក៏នៅតែមានសារៈសំខាន់ក្នុងការជួយជីវិតរបស់មនុស្ស ។

ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអ្នកគួរដឹង ថាការបរិច្ចាគឈាមពិតជាមានសារៈប្រយោជន៍ ៖

ការបញ្ចូលឈាមវាចាំបាច់ណាស់សម្រាប់ស្ថានភាពជំងឺមួយចំនួន ដូចជាអ្នកជំងឺមហារីក ស្រ្តីដែលមានផលលំបាក និង ធ្លាក់ឈាមច្រើនពេលសម្រាលកូន និង កុមារដែលមានបញ្ហាកង្វះគ្រាប់ឈាមក្រហម ដោយសារជំងឺគ្រុនចាញ់ និង កង្វះអាហារូបត្ថម្ភ ។

ចំពោះអ្នកដែលមានបញ្ហាជំងឺកង្វះកោសិកាគ្រាប់ឈាមក្រហម និង ជំងឺ ថាឡាសេមៀរ ( thalassemia ) ជាជំងឺតំណពូជមិនអាចផលិតគ្រាប់ឈាមក្រហមបាន ដែលអ្នកជំងឺទាំងនេះត្រូវការបញ្ចូលឈាមជាចាំបាច់ ។

អ្នកជំងឺខ្លះមិនអាចរកក្រុមឈាមត្រូវមកបញ្ចូលបានអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត ។

ឈាមមិនអាចផលិតក្នុងមន្ទីរពិសោធន៍បាននោះទេ បើទោះជាសព្វថ្ងៃ បច្ចេកវិទ្យារីកចម្រើនក៏ដោយក្តី គឺមានតែការបរិច្ចាគឈាមតែមួយមុខប៉ុណ្ណោះ ដែលជាជម្រើសដើម្បីសង្រ្គោះជីវិតមនុស្សបាន។

ឈាម និង សមាសធាតុរបស់វាមានដែនកំណត់ ហើយការបរិច្ចាគពីអ្នកមានសុខភាពល្អ គឺអាចជួយដល់អ្នកជំងឺដែលមានបញ្ហាបានច្រើន ជាពិសេសអ្នកជំងឺដែលត្រូវការឈាមដើម្បីរស់ ៕

                                                                                                 សុផល