អ្នកនាំពាក្យ ៖ CPP និង CNRP អត់​ឈ្លោះ​គ្នា​ទេ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត បាន​មាន​ប្រសាសន៍​​ថា «អត់​មានការ​តានតឹង​ផ្នែក​នយោបាយ​នោះ​ទេ និង​ក៏​គ្មាន​ការ​ចរចា​អី​ដែរ ព្រោះ​រឿង​កន្លង​មកនេះ​ជា​រឿង​បុគ្គល ហើយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) អត់​ឈ្លោះ​គ្នា​ទេ» ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗបន្ទាប់​ពី លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៦ បាន​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ វិល​ចូល​តុ​ចរចា​ឡើង​វិញ បើ​មិន​ដូច្នោះ​ស្ថានការណ៍​នយោបាយ​នឹង​កាន់តែ​ធ្ងន់ធ្ងរ ៕