រោគសញ្ញា​របស់​ជំងឺ​ពុក​ឆ្អឹង ដែល​មនុស្ស​ភាគច្រើន មិនបាន​ចាប់អារម្មណ៍​

រោគសញ្ញា​របស់​ជំងឺ​ពុក​ឆ្អឹង ដែល​មនុស្ស​ភាគច្រើន មិនបាន​ចាប់អារម្មណ៍​


រោគសញ្ញា​របស់​ជំងឺ​ពុក​ឆ្អឹង ដែល​មនុស្ស​ភាគច្រើន មិនបាន​ចាប់អារម្មណ៍​

​ជាធម្មតា កាលណា​មនុស្ស​ម្នាក់ មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ គឺ​មិន​មាន​បង្ហាញ​អ្វី​ជា​រោគសញ្ញា ប្រាប់ថា​មាន​ជំងឺ​នេះ​ឡើយ​។ ដល់ពេល​ទៅ​ជួប​ពេទ្យ គាត់​អាច​នឹង​ប្រាប់ថា ជំងឺ​នេះ​គ្មាន​រោគសញ្ញា​ទេ លុះត្រាតែ​ចេញ​ជា​ផលវិបាក​ហើយ​ទើប​ដឹង ដូចជា​ដួល​តែ​បន្តិច​នាំ​ឲ្យ​បាក់ឆ្អឹង​ដែរនោះ ទើប​បញ្ជាក់​ដឹងថា មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​។​

​យ៉ាងណាមិញ National Osteoporosis Foundation បាន​និយាយថា ផលវិបាក​ដែល​អាច​កើត​មាន​របស់​ជំងឺ​ពុក​ឆ្អឹង អាច​មាន​ដូចជា ៖

  • ​បាក់បែក​ឆ្អឹង​
  • ​ឈឺចាប់​រ៉ាំរ៉ៃ​
  • ​ស្រុញ​កម្ពស់​
  • ​កោង​ខ្នង​
  • ​មិន​អាច​ធ្វើ​ចលនា​ច្រើន​ដូច​មុន ដែល​ជាហេតុ​នាំឲ្យ​មាន​អារម្មណ៍​បាក់ទឹកចិត្ត ឬ​ឯកោ​
  • ​ត្រូវការ​អ្នក​ថែទាំ​នៅផ្ទះ ជាពិសេស នៅពេល​មាន​ជំងឺ​បាក់​ឆ្អឹងសន្លាក់​ត្រគាក​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។