នារីវ័យក្មេងម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញចងក សម្លាប់ខ្លួន

សៀមរាប៖ នារីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចងក សម្លាប់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រង់ចំណុចផ្លូវទៅអង្គរវត្ត ចំងាយ៣០០ម៉ែត្រ នៅខាងជើង កន្លែងឆែកសំបុត្រភ្ញៀវ ចូលខាងកើត ផ្លូវចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុមទី១៥ ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា នារីដេលចងក ធ្វើអត្តឃាតខ្លួនឯងមានឈ្មោះ ងួន មុន្នីរ័ត្ន អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិក ខារ៉ាអូខេ និងរៀនអ៊ុតសក់នៅពេលថ្ងៃ មានស្រុកកំណើត នៅភូមិពេងមានត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ 

មន្ត្រីបគរបាលដដែលបានបន្តថា នារីរងគ្រោះ ពិត​ជាចងក សម្លាប់ខ្លួនពិតប្រាកដមែន ដោយមូលហេតុ មានបញ្ហាក្នុងគ្រួសារ (ម្ដាយឈឺធ្ងន់អត់មាន ប្រាក់មើល) មិនមែនជាករណីឃាតកម្មទេ ។ ក្រុមគ្រួសារសពបានប្រាប់សមត្ថកិច្ចថា ប៉ុន្មានថ្ងៃមុននេះ នាងមានទឹកមុខស្រពោន ដោយបានប្រាប់បងប្អូនថា ម្ដាយខ្ញុំឈឺនៅឯស្រុកកំណើត ។ 

សូមបញ្ជាក់ថា នារីរងគ្រោះប្រហែលជាបានលេបថ្នាំប៉ារ៉ា ហើយបានចងកសម្លាប់ខ្លួន ព្រោះនៅកន្លែងកើតហេតុឃើញមាន សំបកថ្នាំ ប៉ារ៉ាចំនួន ៣បន្ទះ និងរបស់របរមួយចំនួនទៀត ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តពោធិ៍លង្កា៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកករណីចងកមួយទៀតដែរ  បានសម្រេចចិត្តចងកធ្វើអត្តឃាត បញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងមូលហេតុ នៅវេលាម៉ោង៤ជាង ព្រឹកទាបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅកញ្ចុះអង្គុយលេងមុខផ្ទះ ក្នុងភូមិបាងកាយាកឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កូនចៅ និងសាច់ញ្ញាតិបាននិយាយថា លោកមេឃុំ គាត់ជាមនុស្សស្រឡាញ់ប្រជាពលរដ្ឋ ក្នុងឃំុណាស់ ហើយគាត់និយាយលេងជាមួយប្រជាពលរដ្ឋម្សិលមិញថា គាត់រាល់ថ្ងៃនេះ ពិបាកចិត្តខ្លាំងណាស់ ប្រពន្ធឈឺ គ្មានពេលជា កូនការហើយលែងលះគ្នា និងលុយមើលជម្ងឺប្រពន្ធអស់ គាត់ពិបាកណាស់ក្នុងគ្រួសារគាត់។

អ្នកភូមិបានឲ្យគាតខ្ចី១ឬ២លាន តែគាត់អត់មាត់អីទាំងអស់ លុះដល់ព្រឹកស្រាប់តែមានការភ្ញាក់ផ្អើលថាមេឃំុចងកសម្លាប់ខ្លួនតែម្តង។

អ្នកភូមិទៅជួយសង្គ្រោះជីវិតលោកមេឃុំ បាននិយាយថា ក្រោយឃើញលោកមេចងកនោះ ពួកគាត់បានយកកាំបិតកាត់ក្រមាចេញ ហើយជួយធ្វើចលនាបេះដូង ពីព្រោះពេលស្ទាបសាច់ទៅ នៅក្តៅនៅឡើយ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចចុះទៅពិនិត្យសាកសព និងវត្តមានរបស់លោកចៅហ្វាយស្រុកមណ្ឌលសីមាចុះដល់កន្លែងកើតហេតុផងដែរ ដើម្បីប្រគល់សពជូនក្រុមគ្រួសាររៀបចំ ធ្វើបុណ្យទៅតាមប្រពៃណី៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នារីវ័យក្មេងម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញចងក សម្លាប់ខ្លួន

នារីវ័យក្មេងម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញចងក សម្លាប់ខ្លួន

នារីវ័យក្មេងម្នាក់ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញចងក សម្លាប់ខ្លួន