ជាងជួសជុល រថយន្តម្នាក់ស្លាប់​ ម្នាក់របួស​ ក្រោយឆក់ខ្សែភ្លើង​ នៅយានដ្ឋាន​ តាំង​ គឹមលាង

ភ្នំពេញ៖ ជាងជួសជុលរថយន្ត ម្នាក់រងរបួស និងម្នាក់ទៀតបានស្លាប់ ក្រោយបញ្ជូនទៅ មន្ទីរពេទ្យ ដោយសារតែខ្សែភ្លើងឆក់ កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នៅក្នុងយានដ្ឋាន ជួសជុលរថយន្ត តាំង គឹមលាង ដែលស្ថិតនៅ ក្រុមទី១ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ គឹម សាវន អាយុ៣៥ឆ្នាំ ជាជាងជួសជុលរថយន្ត មានស្រុកកំណើត ភូមិស្រែអំពិល ឃុំឈ្វាំង ស្រុក ពញាឮ ខេត្តកណ្ដាល ។

តាមការរៀបរាប់របស់កម្មករ បាននិយាយថា មុនកើតហេតុជនរងគ្រោះ បានកាន់ម៉ូទ័រដើម្បីស្វាន បាត រថយន្ត ខណៈកំពុងចុច ម៉ូទ័រ ក៏ឆក់តែម្តង ។ 

ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យរុស្សុី តែ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់មុន មកដល់មន្ទីរពេទ្យ ហើយប្រគល់សពអោយទៅក្រុម គ្-រួសារ ដើម្បីធ្វើបណ្យតាមប្រពៃណី៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីឆក់មួយផ្សេងទៀតដែរ  គួរឲ្យអាសូរជាទីបំផុត ដោយសារតែខ្សែភ្លើងឆក់តគ្នា។ ហេតុការណ៍ ដ៏គួឲ្យរន្ធត់នេះបានកើតឡើង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិដូនពែង សង្កាត់បារាយ៍ ក្រុងដូនកែវ។

លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារតែភ្លើង ឆក់ទាំង៣នាក់ឪកូន ទី១បុរសជាឪពុកឈ្មោះ ពេជ សុភាព អាយុ៣៨ឆ្នាំ ទី២កូនស្រីឈ្មោះ ពេជ ស្រីម៉េង អាយុ១៣ឆ្នាំ និងទី៣កូនប្រុសឈ្មោះ ពេជ្រ សុផាត អាយុ១០ឆ្នាំ។ អ្នកទាំង៣នាក់មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។

បើតាមលោកអធិការក្រុងដូនកែវ មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់កូនបាននៅផ្ទះ រីឯប្រពន្ធជនរងគ្រោះទៅធ្វើការនៅរោងចក្រ។

បន្ទាប់បុរសជាឪពុកបានយកដែកមកផ្សារធ្វើដំបូលផ្ទះ នៅពេលនោះ ខ្សែភ្លើងក៏ដាច់បណ្ដាលឲ្យឆក់ ឃើញឪពុកឆក់ខ្សែភ្លើងកូនប្រុស ដែលមានវ័យ១០ឆ្នាំ ស្ទុះមកជួយក៏ឆក់ទៀត ដោយកូនស្រីវ័យជំទង់អាយុ១៣ឆ្នាំ ឃើញឪពុកនិងប្អូនឆក់ខ្សែភ្លើងរត់មកជួយទៀតក៏ឆក់ស្លាប់ ទាំង៣នាក់កូន គួរអោយអាណោចអាធម៌ជាទីបំផុត។

លោកអធិការក្រុងដូនកែវ ឆាយ សាវុធ បានថ្លែងបន្ត បន្ទាប់ពីកើតហេតុភ្លាមលោកបានបញ្ជាឲ្យកំលាំង ចុះទៅដល់កន្លែងកើតហេតុ ដោយឃើញជនរងគ្រោះទាំង៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនអាចយកមកជួយសង្រ្គោះ នៅមន្ទីរពេទ្យបាននោះទេ ហើយខាងមន្រ្តីជំនាញក៏បានចុះមកពិនិត្យសាកសព ដោយបានពិនិត្យឃើញថាជនរងគ្រោះ ពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជាងជួសជុល រថយន្តម្នាក់ស្លាប់​ ម្នាក់របួស​ ក្រោយឆក់ខ្សែភ្លើង​ នៅយានដ្ឋាន​ តាំង​ គឹមលាង

ជាងជួសជុល រថយន្តម្នាក់ស្លាប់​ ម្នាក់របួស​ ក្រោយឆក់ខ្សែភ្លើង​ នៅយានដ្ឋាន​ តាំង​ គឹមលាង