ប្រហែស​ណាស់ ! ដឹង​អត់ថា​ធ្វើ​ឲ្យ​គេ​បាត់បង់​ជីវិត

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយសារ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ធ្វេសប្រហែស​ក្នុង​ពេល​បំពេញការងារ បណ្ដាល​ឲ្យ​អ្នក​បើករថយន្ត​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត ដោយសារ​តែ​ដង​យោង​ស្ទូច​កន្ត្រក​ផ្ទុក​ស៊ីម៉ង់ត៍​លើស​ទម្ងន់​បាក់​សង្កត់​លើ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​ទីតាំង​ក្រុម​មួយ​ស្ថិត​នៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឈួ​ន សុវណ្ណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ អ្នកបើកបរ​រថយន្ត មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ខណៈ​ជន​រង​គ្រោះ​បើករថយន្ត​ចូល​ដឹក​ស៊ីម៉ង់ត៍ ជន​រង​គ្រោះ​ក៏​បើកទ្វារ​ចុះ​មក​ឈរ​ក្បែរ​រថយន្ត ពេល​នេះ​គ្រឿងចក្រ​ស្ទូច​ស៊ីម៉ង់ត៍​បាន​លើក​កន្ត្រក​ស៊ីម៉ង់ត៍​មក​ដាក់​លើ​រថយន្ត ស្រាប់តែ​បាក់​ធ្លាក់​សង្កត់​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ការណ៍ តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បាន​បញ្ជូន​សាកសព​ជន​រង​គ្រោះ​ទៅ​ស្រុក​កំណើត ដើម្បី​ប្រគល់​ជូន​គ្រួសារ​នៃ​សព​រៀបចំ​ធ្វើ​ពិធីបុណ្យ​ទៅ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយអង្គុយលត់ជង្គង់ បត់ករស្លាប់លើធ្នឹមដែក បែកលលាក្បាល បាក់ករ បាក់ចង្កេះ និងទ្រូងខាងឆ្វេង ត្រូវបានបុកធ្លាយមកឆ្អឹងជំនីខាងឆ្វេងដោយដែកសសៃ ក្នុងការដ្ឋានសំណង់មួយកន្លែងនៅប្រទេសថៃ ស្ថិតនៅក្រុម២ ឃុំភីមផា ខេត្តសីនសៅ ប្រទេសថៃ នៅម៉ោងប្រមាណ ៣រសៀល ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។

បើតាមសមត្ថកិច្ចបាងប៉ាកុង ក្នុងខេត្ត សាក់សីនសៅ បានឲ្យដឹងថា បុរសជនជាតិខ្មែរនេះ បានស្លាប់ក្នុងការដ្ឋានរបស់ក្រុមហ៊ុន ឧស្សាហកម្មលីមីតធីត (wellgrow) ដែលស្ថិតនៅក្រុម០២ ឃុំភីមផាខេត្តសាក់សីនសៅ។

ជនរងគ្រោះ ត្រូវបានគេរាយការណ៍មកថា ឈ្មោះ មិន ឌីណា ភេទប្រុស អាយុ ២៦ឆ្នាំ ក្នុងសភាពអង្គុយលត់ជង្គង់ បត់ករ ស្លាប់លើធ្នឹមដែក បែកលលាក្បាល បាក់ក ចង្កេះ និងទ្រូងខាងធ្វេង ត្រូវបានបុកធ្លាយមកឆ្អឹងជំនី ខាងធ្វេង ដោយដែកសសៃរស្លាប់ នៅនិងកន្លែងតែម្តង។ ដោយឡែកម្នាក់ទៀត ជាអ្នកបើករថយន្ត(ម៉ៃខូ) ឈ្មោះ ស្រី ចិន្តា ភេទប្រុស រងរបួសត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យ។

ជនរងគ្រោះ ស្រី ចិន្តា បានឲ្យដឹងថា ខណៈដែលខ្លួនកំពុងបើករថយន្តម៉ៃខូ លើកស៊ីម៉ងត៍ទម្ងន់១តោន ដោយប្រើខ្សែរ៉ត យោងស៊ីម៉ងត៍ ឡើងទៅខាងលើ ដើម្បីចាក់ធ្វើពីដាន ស្រាប់តែដាច់ទំពក់ធ្លាក់ត្រូវឈ្មោះ មិន ឌីណា ដែលកំពុងធ្វើការខាងក្រោម បណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្តង។

ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរកម្ពុជា បាននិងកំពុងកសាងឯកសារ បញ្ជូនសាកសពកម្ពុជាមកប្រទេសវិញ ប៉ុន្តែ នៅមិនទាន់ដឹងថា សាកសពនោះ ត្រូវបញ្ជូនតាមច្រកណានោះទេ ចំណែកឯស្រុកកំណើតជនរងគ្រោះក៏មិនទាន់ដឹងថានៅឯណាដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រហែស​ណាស់ ! ដឹង​អត់ថា​ធ្វើ​ឲ្យ​គេ​បាត់បង់​ជីវិត

ប្រហែស​ណាស់ ! ដឹង​អត់ថា​ធ្វើ​ឲ្យ​គេ​បាត់បង់​ជីវិត

ប្រហែស​ណាស់ ! ដឹង​អត់ថា​ធ្វើ​ឲ្យ​គេ​បាត់បង់​ជីវិត

ប្រហែស​ណាស់ ! ដឹង​អត់ថា​ធ្វើ​ឲ្យ​គេ​បាត់បង់​ជីវិត