ឆាយវីរៈយុទ្ធ ហេតុអ្វីធ្វើបែបនេះ

ភ្នំពេញ៖ នារីម្នាក់ដែលជាពិធីការី​ ក្នុងកម្មវិធី «រាត្រីណាត់ជួប» បានខូចចិត្ត​ និងបានបង្ហោះសារនៅលើ ទំព័រហ្វេសប៊ុក របស់ខ្លួនបន្ទាប់ពី ត្រូវបានលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភនាង​ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦នេះតែម្តង។

ក្នុងនោះនាងបានសរសេរថា "ថ្ងៃនេះត្រូវលោក ឆាយវិរៈយុទ្ធចាប់រំលោភ ចឹងល្ងាចនេះមិនបាន ទៅធ្វើជាពិធីការនីការប្រគំតន្ត្រី "រាត្រីណាត់ជួប" នៅកំពូល ចោមចៅទេ" ។

បើមើលតាមរូបភាព មិនដូចជាការពិតដូចអ្វីដែលនាង បាននិយាយនោះទេ តាមពិតទៅគ្រាន់តែជាការសម្តែង MV បទចម្រៀងថ្មីតែប៉ុណ្ណោះ តែយើងមិនមិនទាន់ដឹងទេថា ជាបទអ្វី ដូច្នេះមានតែរងចាំតាមដាន ទាំងអស់គ្នាឲ្យអស់ចម្ងល់ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

រំលឹកដល់ព័ត៌មានកាលពីឆ្នាំ២០១៥ គួរឲ្យដឹងថា ក្នុងវដូវបិណ្ឌភ្ជុំនេះ តារាសិល្បៈល្បីៗមិនតិចដួងទេ នាំគ្នាទៅវត្តទៅវ៉ា ដែលអារ៉ាម ទាំងនោះ ភាគច្រើន នៅក្បែរ រាជធានីភ្នំពេញ ឬ ឆ្ងាយក្រុងតិចតួច ។ ចំឡែកតែលោក ឆាយ វិរៈយុទ្ធ បែបជាមក ដាក់បិណ្ឌដល់ទៅវត្តឆ្ងាយ គឺ ជាយដែនខ្មែរថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានចំងាយជាង ៤០០ គីឡូម៉ែត ពីរាជធានីភ្នំពេញ ។

កាលពីព្រឹក ថ្ងៃទី ៩ ខែតុលា កន្លងទៅមហាជន រស់នៅក្នុងក្រុងនេះ បានភ្ញាក់ផ្អើលជាមួយ ឧឃ្ឃោសនស័ព្ទ បានផ្សព្វផ្សាយ យ៉ាងច្បាស់ថា ល្ងាចនេះ លោក ឆាយ វីរៈយុទ្ធ និង មានវត្តមាន នៅ វត្តរតនារាម ហៅវត្តផ្សាកណ្ដាល ដែលស្ថិតនៅលើទឹកដី ជាយដែនខ្មែរថៃ ខណៈបងប្អូនពុទ្ធ បរិស័ទនៅទីនោះ មិននឹកស្មានថា នឹងមានវត្តមានតារាសិល្បៈ ល្បីដូចជា លោក ឆាយ វីរៈយុទ្ធ ចូលរួមកាន់បិណ្ឌក្នុង វត្តឆ្ងាយបែបនេះទេ ។

ក្រៅពីលោក ឆាយ វីរៈយុទ្ធ មកធ្វើបុណ្យដាក់បិណ្ឌ នៅវត្តជាយដែន លោកក៏សម្ដែងជាលក្ខណៈ ការប្រគំតន្រ្តី មិនយកប្រាក់ ផងដែរ ដែលផ្ទុយពីវត្តមាន លោករាល់ដង មានការលក់សំបុត្រ ឬ ការប្រគំតន្ត្រីរបស់ ផលិតផល នានាជាដើម ។ នេះបានបង្ហាញពី សទ្ធាជ្រះថ្លា របស់ លោកឆាយ វីរៈយុទ្ធ ចំពោះព្រះ ពុទ្ធសាសនា ដ៏ល្អផូរផង់នេះ។ ក្រៅពីសន្ដានចិត្តក្នុង ការធ្វើបុណ្យលោក ក៏មានសុទ្ធា ច្រៀងជូនមិ នគិតប្រាក់ទៀត ពិតជា ឧត្តុងឧត្តមណាស់ ។

ក្រៅពីវត្តមាន តារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏មានវត្តមាន អ្នកមានដ៏ស្តុកស្ដមម្នាក់ នឹងចូលរួម ក្នុងកម្មវិធី នៅល្ងាចនេះផងដែរ ហើយគេមិន ទាន់ដឹងថា មានមូលហេតុអ្វី ដែលធ្វើឲ្យលោក ឆាយ វីរៈយុទ្ធ សុខចិត្ត ធ្វើដំណើរយ៉ាងឆ្ងាយពីភ្នំពេញ មកប៉ោយប៉ែត ដើម្បីតែធ្វើបុណ្យ កាន់បិណ្ឌនេះទេ ។ ប៉ុន្តែប្រភពបាន និយាយថា អ្នកមានស្តុក នៅទឹកដីជាយដែននេះ មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ តារាចម្រៀងរូបនេះ ក៏អញ្ជើញឲ្យ ចូលរួមជាមួយគ្នា។ ក្រៅពីនេះលោកមានឈ្មោះ លើគេជា អ្នកផ្ដើមបុណ្យ ក្នុងចំណោម អ្នកមានស្តុក នៅប៉ោយប៉ែត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload