​វគ្គ​១/៤ Hun Sen Cup៖ ព្រះខ័ន​រាជ​ជួប​បឹងកេត ទ័ព​ប៉ះ​ថា​យ​ហ្គឺ​រ ក្រោ​ន​ស្វាគមន៍​សៀមរាប ស៊ីម៉ាក់​ជួប​ណាហ្គា​ និពន្ធដោយ : សឿន វណ្ណឌេត       June-22-2016, 8:59 am         39

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​វគ្គ​១/៤ Hun Sen Cup៖ ព្រះខ័ន​រាជ​ជួប​បឹងកេត ទ័ព​ប៉ះ​ថា​យ​ហ្គឺ​រ ក្រោ​ន​ស្វាគមន៍​សៀមរាប ស៊ីម៉ាក់​ជួប​ណាហ្គា​​ការប្រកួត​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន លើក​ទី​១០ បាន​ឈានដល់​វគ្គ​១/៤​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ហើយ បន្ទាប់ពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ​។ សម្រាប់​ការប្រកួត​នា​ល្ងាច​នេះ ពហុ​កីឡដ្ឋាន​ជាតិ​, កីឡដ្ឋាន​ស្តា​ត​ចាស់ និង​កីឡដ្ឋាន RSN នឹង​ក្លាយជា​ទីតាំង​កាត់ក្តី​នៃ​ការប្រកួត​ថ្ងៃនេះ ដោយ​ព្រះខ័ន​រាជ​ស្វាយរៀង ជួប បឹងកេត​អង្គរ រីឯ​ក្រសួងការពារជាតិ ជួប ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ខណៈ​សៀមរាប​អង្គរ ប៉ះ ភ្នំពេញ​ក្រោ​ន មុន​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ជួប ណាហ្គា​វើ​ល​។​

​នា​វេលា​ម៉ោង​៣:៣០​នាទី ក្រុម​លេខ​១​ពូ​ល A នៃ​វគ្គ​ជម្រុះ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ប្រកួត​ជាមួយ​ក្រុម​លេខ​២​ក្នុង​ពូ​ល B បឹងកេត​អង្គរ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។ ចំណែក​កីឡដ្ឋាន RSN នឹង​ក្លាយជា​ទីតាំង​កាត់​កី្ត​រវាង​ក្រុម​លេខ​១​ពូ​ល B ក្រសួងការពារជាតិ និង​ក្រុម​លេខ​២​ពូ​ល A ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នា​វេលា​ម៉ោង​៣:៣០​នាទី​ផងដែរ​។

​ចំណែក​នា​វេលា​ម៉ោង​៣:៣០​នាទី​ពហុ​កីឡដ្ឋាន​ជាតិ​នឹង​ក្លាយជា​ទីតាំង​ប្រកួត​កាត់ក្តី​រវាង​ក្រុម​លេខ​១​ពូ​ល C ភ្នំពេញ​ក្រោ​ន ជាមួយ​ក្រុម​លេខ​លេខ​១​ពូ​ល D សៀមរាប​អង្គរ មុន​ក្រុម​លេខ​២​ពូ​ល C មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ប៉ះ ក្រុម​លេខ​១​ពូ​ល D ណាហ្គា​វើ​ល នៅ​ម៉ោង​៦​ល្ងាច​។

​គួរ​បញ្ជាក់ថា ការប្រកួត​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៦ នា​ល្ងាច​នេះ​ជា​យុទ្ធនា​ការប្រកួត ដើម្បី​ចម្រាញ់​យក​ជើង​ខ្លាំង​៤​ក្រុម​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​៕