៥សន្លឹកពីលើភ្នំបូកគោ បង្ហាញ​សម្រស់​ធម្មជាតិ​ខេត្ត​កំពត​នា​រដូវ​វស្សា

បន្ទាប់ពីរដូវប្រាំងបានអូសបន្លាយពេលយ៉ាងយូរអស់ជាច្រើនខែមក ធម្មជាតិ មនុស្ស សត្វ បានរអ៊ូរទាំពីការកើនឡើងកម្ដៅខុសធម្មតាក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណា រដូវវស្សាក៏មិនបណ្តែតបណ្ដោយឲ្យរដូវប្រាំង សំញែងខ្លួនហួសប្រមាណនោះឡើយ ត្បិតកម្ដៅលើផែនដីបន្តកើនឡើងឥតឈប់ឈរនាពេលបច្ចុប្បន្ន។

៥សន្លឹកពីលើភ្នំបូកគោ បង្ហាញ​សម្រស់​ធម្មជាតិ​ខេត្ត​កំពត​នា​រដូវ​វស្សា

រូបភាព ៥សន្លឹកដែលក្រុមការងារ Sabay បានផ្ដិតយកពីសម្រស់ធម្មជាតិនៃខេត្តកំពត បានបង្ហាញថា ទោះជាព្រះអាទិត្យខំបញ្ចេញកម្ដៅរបស់ខ្លួនរាប់សិបអង្សាមកលើដែនដីសុវណ្ណភូមិមួយនេះក្ដី ភ្លៀងជាច្រើនមេដែលបានធ្លាក់គ្របដណ្ដប់ពេញផ្ទៃប្រទេស ជាអំណោយផលដល់គ្រប់មនុស្ស សត្វ និងធម្មជាតិបន្តរស់រានតាមផ្លូវជីវិតរបស់ខ្លួនយ៉ាងរីករាយ។

៥សន្លឹកពីលើភ្នំបូកគោ បង្ហាញ​សម្រស់​ធម្មជាតិ​ខេត្ត​កំពត​នា​រដូវ​វស្សា

ពណ៌បៃតងខ្ចីនៃព្រៃប្រឹក្សា ទិដ្ឋភាពសមុទ្រដ៏ធំល្វឹងល្វើយ កោះតូចកោះធំនៅពីមុខឆ្នេរខេត្តកំពត បានធ្វើឲ្យអ្នកដែលមានអារម្មណ៍តប់ប្រមល់ រសាយតាមវាយោរសាត់ទៅឆ្ងាយសែនឆ្ងាយមិនត្រឡប់វិញ៕

៥សន្លឹកពីលើភ្នំបូកគោ បង្ហាញ​សម្រស់​ធម្មជាតិ​ខេត្ត​កំពត​នា​រដូវ​វស្សា ៥សន្លឹកពីលើភ្នំបូកគោ បង្ហាញ​សម្រស់​ធម្មជាតិ​ខេត្ត​កំពត​នា​រដូវ​វស្សា ៥សន្លឹកពីលើភ្នំបូកគោ បង្ហាញ​សម្រស់​ធម្មជាតិ​ខេត្ត​កំពត​នា​រដូវ​វស្សា

ប្រភព៖ sabay

  • ៥សន្លឹកពីលើភ្នំបូកគោ បង្ហាញ​សម្រស់​ធម្មជាតិ​ខេត្ត​កំពត​នា​រដូវ​វស្សា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: