​អ្នក​គាំទ្រ​ក្រូអាត​បែកស្លុយគ្រោង​វាយ​ប្រហារ​អាជ្ញា​កណ្ដាល​កាត់​សេចក្ដី​រវាង​ក្រូអាត​ជាមួយ​អេស្ប៉ាញ​

ប្រធានសមាគមប៉ូលិសក្រូអាត បានបញ្ជាក់ថាពួកគេ បានធ្វើសេចក្ដីព្រមានដល់អាជ្ញាធរបារាំងទៅលើក្រុមមនុស្សបង្កការរំខានក្នុងការប្រកួតយប់នេះ។ សេចក្ដីព្រមាននោះគឺ ក្រុមអ្នកគាំទ្រក្រូអាតគ្រោងវាយប្រហារអាជ្ញាកណ្ដាលលោក Bjorn Kuijpers អំឡុងពេលក្រុមក្រូអាតត្រូវប្រកួតជាមួយអេស្ប៉ាញ។
លោក Nikola Kajkic ប្រធានក្រុមសហជីពប៉ូលិសក្រូអាតបាននិយាយថា៖” ពួកយើងបានទទួលព័ត៌មានថា ក្រុមមនុស្សតែមួយដែលបានបង្កបញ្ហាលើកមុន បានព្យាយាមបង្កហេតុនៅលើកទៀត គឺវាយប្រហារអាជ្ញាកណ្ដាលត្រឹម៣០នាទីក្នុងការប្រកួត។ ព័ត៌មានទាំងអស់យើងបានដឹងកាលពីការប្រកួតជាមួយជម្រើសឆេកកាលពីលើកមុនហើយភ្លាមៗយើងបានផ្ដល់ដំណឹងនេះទៅកាន់ប៉ូលិសបារាំង។”
ក្រុមអ្នកគាំទ្រក្រូអាតបែកស្លុយមួយក្រុមបានគប់ភ្លើង ចូលទីលានក្នុងដែលក្រុមជម្រើសជាតិក្រូអាតប្រកួតស្មើជាមួយជម្រើសជាតិសាធារណរដ្ឋឆេក កាលពីសប្ដាហ៍មុន ដែលពេលនោះក្រូអាតត្រូវពិន័យប្រាក់១០០០០០អឺរ៉ូទៅលើករណីគប់ភ្លើងចូលទីលានកំពុងប្រកួត ហើយពេលនេះពួកគេបន្តសកម្មភាពមកលើលោក Kuijpers ដែលអាជ្ញាកណ្ដាលសញ្ជាតិហុល្លង់វិញម្ដង៕
​អ្នក​គាំទ្រ​ក្រូអាត​បែកស្លុយគ្រោង​វាយ​ប្រហារ​អាជ្ញា​កណ្ដាល​កាត់​សេចក្ដី​រវាង​ក្រូអាត​ជាមួយ​អេស្ប៉ាញ​ ​អ្នក​គាំទ្រ​ក្រូអាត​បែកស្លុយគ្រោង​វាយ​ប្រហារ​អាជ្ញា​កណ្ដាល​កាត់​សេចក្ដី​រវាង​ក្រូអាត​ជាមួយ​អេស្ប៉ាញ​ ​អ្នក​គាំទ្រ​ក្រូអាត​បែកស្លុយគ្រោង​វាយ​ប្រហារ​អាជ្ញា​កណ្ដាល​កាត់​សេចក្ដី​រវាង​ក្រូអាត​ជាមួយ​អេស្ប៉ាញ​
ប្រភព៖ kqube

  • ​អ្នក​គាំទ្រ​ក្រូអាត​បែកស្លុយគ្រោង​វាយ​ប្រហារ​អាជ្ញា​កណ្ដាល​កាត់​សេចក្ដី​រវាង​ក្រូអាត​ជាមួយ​អេស្ប៉ាញ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:កំសាន្ត
Tags: