ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន ខ្វះ​ជាតិ​ស័ង្គសី មាន​បញ្ហា​អ្វី​អត់​?

ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន ខ្វះ​ជាតិ​ស័ង្គសី មាន​បញ្ហា​អ្វី​អត់​?


ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន ខ្វះ​ជាតិ​ស័ង្គសី មាន​បញ្ហា​អ្វី​អត់​?

​ស័ង្គសី គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ ដែល​មាន​មុខងារ​ច្រើន​ក្នុង​រាងកាយ ព្រោះ​ថា​វា​ជួយ​ដល់​កោសិកា​នីមួយៗ​ឲ្យមាន​ជីវិត និង​ជួយ​ដល់​ការរំលាយ​អាហារ ក្នុង​កោសិកា​តែម្តង​។ បើសិនជា​គ្មាន​ជាតិ​ស័ង្គសី​ក្នុងខ្លួន​គ្រប់គ្រាន់​ទេ អ្នក​ប្រហែលជា​អាច ខូច​មុខងារ​នៃ​ការ​ស្រង់​ក្លិន និង​រសជាតិ របួស​ក្រ​ជា ឡើង​កន្ទួល​រមាស់ កើតមុន និង​អតុល្យភាព​អ័រម៉ូន​ភេទ​។ បើសិន​ជា​កើត​លើ​ក្មេង​វិញ គឺ​មិន​មាន​ការលូតលាស់​ដូច​ធម្មតា​ទេ​។ ការ​ញ៉ាំ​របប​អាហារ​មាន​ជាតិ​ស័ង្គសី​គ្រប់គ្រាន់ គឺជា​រឿង​ដ៏​សំខាន់​មួយ សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន និង​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​បង្ការ​ជំងឺ​កូន​កើត​មក​ខូច​អវៈយវៈ​។

​ដើម្បី​ទទួលបាន ជាតិ​ស័ង្គសី​គ្រប់គ្រាន់​ក្នុង​មួយ​ថ្ងៃ មិនមែន​ជា​រឿង​ពិបាក​ឡើយ សម្រាប់​មនុស្ស​ភាគច្រើន ព្រោះ​មាន​អាហារ​ច្រើនណាស់ ដែល​ផ្តល់​ជីវជាតិ​មួយ​នេះ​ដូចជា សាច់​បក្សី សាច់គោ អាហារ​សមុទ្រ និង​គ្រាប់​ធញ្ញជាតិ​។ សម្រាប់​ស្ត្រី​ដែល​ញ៉ាំ​អាហា​របួស តម​អាហារ ស្ត្រី​បំបៅ​ដោះកូន មនុស្ស​ចាស់ និង​អ្នកជំងឺ​ក្រពះ​ពោះវៀន ដែល​មាន​បញ្ហា​មិន​អាច​ស្រូប ជីវជាតិ​បាន​គ្រប់គ្រាន់ ហើយ​ក៏​ប្រឈម​នឹង​ការខ្វះ​ជាតិ​ស័ង្គសី​ទៀត​នោះ ការប្រើប្រាស់​ថ្នាំ​បំប៉ន​វីតាមីន​ចម្រុះ ប្រហែលជា​រឿង​សំខាន់ សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​ហើយ​។
​ជាក់ស្តែង ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន គឺ​ត្រូវការ​ជាតិ​ស័ង្គសី​ច្រើន​ជាង​ធម្មតា​។ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ ត្រូវការ​ជាតិ​ស័ង្គសី ១១ មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​។ ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន​វិញ ត្រូវការ​របប​អាហារ ដែល​មាន​ជាតិ​ស័ង្គសី ១២ មី​លី​ក្រាម​។ បើ​យោង​ទៅតាម​អ្នកស្រាវជ្រាវ នៅឯ​សាកលវិទ្យាល័យ California ក្នុង​តំបន់ Davis កាលពី​ឆ្នាំ ២០០០ បានឲ្យដឹងថា ផលវិបាក​នៃ​កង្វះ​ជាតិស័​ង្គ​ក្នុ ង​ពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន​មានដូចជា ៖

  • ​កូន​កើត​មិន​គ្រប់​ទម្ងន់​
  • ​ការលូតលាស់ និង​ធំធាត់​យឺត​។​

​ចំពោះ​អាហារ​ពិសេស ដែល​មាន​ជាតិ​ស័ង្គសី​ច្រើន​បំផុត​នោះ គឺ​អយ​ស្ទ័រ សណ្តែក ក្តាម សាច់​ចៀម និង​បង្កង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។