​មូលហេតុ​សំខាន់ៗ នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​

​មូលហេតុ​សំខាន់ៗ នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​


​មូលហេតុ​សំខាន់ៗ នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​

​ជំងឺ​ត្រៀម​ក្រឡាភ្លើង គឺជា​ផលវិបាក​មួយ របស់​ការ​មាន​ផ្ទៃពោះ ដែល​យើង​អាច​សម្គាល់​ដឹង តាមរយៈ ការ​លើស​សម្ពាធ​ឈាម និង​សញ្ញា​ផ្សេងៗ​នៃ​ការខូចខាត សរីរាង្គ​ណាមួយ​ក្នុង​ខ្លួន ហើយ​ភាគច្រើន គឺ​តម្រងនោម​តែម្តង​។ ជំងឺ​នេះ​ច្រើន​តែ​ចាប់ផ្តើម​កើតមាន នៅ​សប្តាហ៍​ទី ២០ ឡើងទៅ នៃ​ការ​មាន​ផ្ទៃពោះ​។ ទោះបីជា​សម្ពាធ​ឈាម​របស់​គាត់ ឡើង​ខ្ពស់​តិចតួច​ក៏ដោយ ក៏​អាច​ជា​សញ្ញា​របស់​ជំងឺ​ត្រៀម​ក្រឡាភ្លើង​ដែរ​។

​បើសិនជា​មិន​មាន​ការព្យាបាល​ទេ ជំងឺ​នេះ​អាច​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទាំង​ម្តាយ និង​កូន ហើយ​អាច​ដល់​អាយុជីវិត​ទៀតផង​។ បើសិនជា​មាន​ជំងឺ​នេះ​មែន វិធី​ព្យាបាល​តែមួយគត់ គឺ​សម្រាលកូន​ឲ្យបាន​លឿន​បំផុត​។​

ចំពោះ​មូលហេតុ​ពិតប្រាកដ នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​នោះ គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ តែ​អ្នកជំនាញ​ជាច្រើន​ជឿថា រឿង​នេះ​ចាប់ផ្តើម​ចេញពី​សុក​តែម្តង​។ ការ​ដែល​ឆាប់​មាន​ផ្ទៃពោះ​ពេក សរសៃឈាម​ថ្មីៗ​នឹង​កើតមាន ហើយ​មាន​នាទី​ដឹកជញ្ជូន​ឈាម ទៅកាន់​សុក​ដើម្បី​ចិញ្ចឹម​កូន​។ យ៉ាងណាមិញ សរសៃឈាម​ថ្មីៗ​នេះ ងាយ​នឹង​រួម​តូច​ជាង​ធម្មតា​ណាស់ ហើយ​អាច​នឹង​មាន​ប្រតិកម្ម​ខុសគ្នា ទៅ​នឹង​អ័រម៉ូន​បញ្ជូន​សញ្ញា ដែល​ធ្វើឲ្យ​កាត់បន្ថយ​លំហូរ​ឈាមចូល​ទៅសុក​ទៅវិញ​។

ចំពោះ​មូលហេតុ​ដែល​នាំឲ្យមាន ការលូតលាស់​មិនធម្មតា​នេះ អាច​មាន​ដូចជា ៖

  • ​លំហូរ​ឈាម​ចូលទៅក្នុង​ស្បូន​មិន​គ្រប់គ្រាន់​
  • ខូច​សរសៃឈាម​
  • ​មាន​បញ្ហា​ណាមួយ​ទាក់ទង​នឹង​ប្រព័ន្ធ​ភាពស៊ាំ​
  • ​បញ្ហា​ហ្សែ​ន​។​

​ជំងឺ​ត្រៀម​ក្រឡាភ្លើង ត្រូវ​បាន​ចាត់​ចូល​ជា​ផ្នែក​មួយ នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ខ្ពស់​មិន​ធម្មតា​ទាំង​បួន ដែល​វា​អាច​កើតឡើង ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​ការ​លើស​សម្ពាធ​ឈាម​ខ្ពស់​មិនធម្មតា​ទាំងបី​ទៀត​នោះ​មានដូចជា ៖

  • ​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ (Gestational Hypertension)
  • ​ជំងឺ​លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ (Chronic Hypertension)
  • ​ជំងឺ​លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ កើត​ជា​មួយ​ជំងឺ​ត្រៀម​ក្រឡាភ្លើង (Chronic Hypertension with Superimposed Preeclampsia)៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។