Perisic បំបាក់មុខម្ចាស់ជើងឯកអេស្ប៉ាញ ខណៈតួកគី ផ្តួលឆែក (Video Highlight)

ខ្សែបម្រើប្រយុទ្ធ Ivan Perisic បានរកគ្រាប់បាល់ឈ្នះដ៏រំភើបក្នុងរយៈពេលបីនាទីចុងក្រោយ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី បានបញ្ចប់ការមិនស្គាល់ចាញ់របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ត្រឹម១៤ប្រកួតនាព្រឹត្តិការណ៍ Euro ដើម្បីឡើងទៅឈរលើកំពូលតារាងក្នុងពូល D ក្រោយពីទទួលជ័យជម្នះក្នុងលទ្ធផល ២-១ ក្នុងទីក្រុង Bordeaux កាលពីថ្ងៃអង្គារ។

perisic

បច្ចុប្បន្ន ក្រុមជម្រើសជាតិអេស្ប៉ាញ នឹងត្រូវជួបជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ក្នុងទីក្រុងប៉ារីស នៅថ្ងៃចន្ទខាងមុខនេះ ដែលជាការជួបគ្នាជាលើកទី២ដូចកាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១២ អ៊ីចឹងដែរ។ គ្រាប់បាល់បំប៉ោងសំណាញ់ទីរបស់ខ្សែប្រយុទ្ធ Alvaro Morata បានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែ បើទោះបីអវត្តមានកីឡាករឆ្នើម Luka Modric ដោយបញ្ហារបួសក៏ដោយ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី បានធ្វើការវាយបកវិញដើម្បីតាមស្មើ នៅមុនពេលបញ្ចប់តង់ទីមួយតាមរយៈការកីឡាករ Nikola Kalinic។

ខ្សែការពារ Sergio Ramos ដែលបានសន្យាថា ក្រុមជម្រើសជាតិអេស្ប៉ាញ នឹងរៀនពីកំហុសរបស់ពួកគេនោះ បានឲ្យដឹងថា៖ «នៅពេលនេះ យើងត្រូវតែរាំជាមួយនឹងការស្ថិតក្នុងនាមជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះ។ ប៉ុន្តែ ដើម្បីក្លាយជាម្ចាស់ជើងឯក អ្នកត្រូវតែផ្តួលរាល់ក្រុមទាំងអស់»។ ស្របពេលជាមួយគ្នានេះ កីឡាករ Burak Yilmaz និង Ozan Tufan បានរកគ្រាប់បាល់បញ្ចូលទីក្នុងតង់នីមួយៗ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិតួកគី បានផ្តួលក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ២-០ ដើម្បីរក្សាក្តីសង្ឃឹមនៃការឈានទៅប្រកួតក្នុងវគ្គបន្តនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅថ្ងៃអង្គារខាងមុខ។ ការរងបរាជ័យនេះ បានទម្លាក់ក្រុមជម្រើសជាតិឆែក ដែលបានរងបរាជ័យរួចជាស្រេចក្រោមស្នាដៃក្រុមជម្រើសជាតិតួកគី ក្នុងយុទ្ធនាការ Euro កាលពីមុន៕

ប្រភពព័ត៌មាន៖ Channel News Asia