កូរ៉េខាងជើង​​​បាញ់​សាក​ល្បង​​​​​មីស៊ីល​ពីរ​គ្រាប់ ព្រឹក​នេះ

តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ថ្មីៗនេះប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមពីរគ្រាប់ដោយជោគជ័យនាព្រឹកថ្ងៃពុធនេះ។

តាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ កូរ៉េខាងជើងបានតេស្តមីស៊ីលគ្រាប់ទី១ចេញពីឆ្នេរភាគខាងកើតប្រទេស នាម៉ោង៦ព្រឹក (ម៉ោង៤ព្រឹកនៅកម្ពុជា) កន្លងទៅតែមិនបានជោគជ័យ។ ដោយឡែក រយៈពេលពីរម៉ោងក្រោយ កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលបានដោយជោគជ័យ។

តាមការឲ្យដឹងពីក្រសួងការពារជាតិកូរ៉េខាងត្បូង ប្រភេទមីស៊ីលដែលកូរ៉េខាងជើងធ្វើតេស្តសាកល្បងទាំងពីរគ្រាប់សុទ្ធសឹងតែអាចបាញ់ដល់មូលដ្ឋានទ័ពជាច្រើននៅសហរដ្ឋអាមេរិក និងនៅដែនកោះGuam របស់សហរដ្ឋអាមេរិក។

កូរ៉េខាងជើងធ្លាប់តេស្ដនុយក្លេអ៊ែរកាលពីខែមករា និងខែកុម្ភៈដោយបានបាញ់រ៉ុកកែត និងផ្កាយរណបចូលទៅក្នុងអាកាស ដែលសកម្មភាពទាំងនោះបានធ្វើឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតលើប្រទេសកាន់របបកុម្មុយនិស្តមួយនេះ៕

ប្រភព៖ sabay

  • កូរ៉េខាងជើង​​​បាញ់​សាក​ល្បង​​​​​មីស៊ីល​ពីរ​គ្រាប់ ព្រឹក​នេះ已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/06/22  Category:ជីវិតនិងសង្គម
Tags: