ឪពុក​សាក់​ក្បាល​ ​ឲ្យ​ដូច​នឹង​ស្នាម​វះកាត់​​របស់​កូន​ប្រុស​ ទទួល​បាន​ការ​សរសើេរ

​​ឪពុក​​មួយ​រូប​ដែល​បាន​សាក់​ក្បាល​របស់​ខ្លួន​ ឲ្យ​ដូច​ទៅ​នឹង​ស្នាម​​លើ​ក្បាល​កូន​បន្សល់​ពី​ការ​វះកាត់​នោះ​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត។

 

ឪពុក​សាក់​ក្បាល​ ​ឲ្យ​ដូច​នឹង​ស្នាម​វះកាត់​​របស់​កូន​ប្រុស​ ទទួល​បាន​ការ​សរសើេរ

 

​កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០១៥​ ​ក្មេង​​ប្រុស​​វ័យ​ ៨​ ឆ្នាំ​ ដែល​មាន​ឈ្មោះ​ Gabriel Marshall បាន​​រក​ឃើញ​ថា​កើត​មាន​ជំងឺ​មហារីក​ដ៏​កម្រ​​ម្យ៉ាង ដែល​ត្រូវ​ព្យាបាល​ដោយ​​ការ​តម្រូវ​​វះកាត់។ ជា​លទ្ធផល​នៃ​ការ​វះកាត់​គឺ​បាន​បន្សល់​នូវ​ស្នាម​​ដ៏​វែង​មួយ​​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ក្បាល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Josh Marshall ជា​​ឪពុក​របស់​ក្មេង​ប្រុស។

 

ក្រោយ​មក​នៅ​ខែ​សីហា​ ឆ្នាំ​ ២០១៥​ Josh ជា​ឪពុក​បាន​សម្រេច​ទៅ​ចាក់​សាក់​​លើ​ក្បាល​ ឲ្យ​ដូច​នឹង​ស្នាម​វះកាត់​របស់​កូន។ ពេល​នោះ​ Josh បាន​និយាយ​ទៅ​កូន​ប្រុស​ថា៖ “កូន​ដឹង​ទេ ប៉ា​នឹង​សាក់​ឲ្យ​ដូច​ស្នាម​លើ​ក្បាល​របស់​កូន។ ធ្វើ​ដូច​នេះ​ ពេល​ដែល​មនុស្ស​ចង់​សម្លឹង​មក​កូន​ ​គឺ​ហាក់​ដូច​​សម្លឹង​មក​យើង​ទាំង​ពីរ”។

 

ការ​សម្រេច​ចិត្ត​របស់​ Josh មិន​ត្រឹម​​តែ​​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទទួល​បាន​ការ​សរសើរ​និង​កោត​ស្ញប់ស្ញែង​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ថែម​ទៀត​ផង៕​​​​​​​​​​​​​​​​​​

 

 
​​​​​ចុច​អាន៖ បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ABCNews